មន្ត្រី​អគ្គិសនី​ទង្គិច​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លើង ត្រូវគេ​ព្រួត​កាប់​ឲ្យ​របួស​ដៃ

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ និង​ប្អូនប្រុស​បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ជិះ​ម៉ូតូ តាម​កាប់​មន្ត្រី​អគ្គីសនី​ម្នាក់​បណ្តាល​ឲ្យ​របួស​ដៃ បន្ទាប់ពី​មន្ត្រី​រូបនោះ​ទៅពិនិត្យ​កុង​ទ័​រ​ភ្លើង​នៅតាម​ផ្ទ​ប្រជាពលរដ្ឋ និង​ផ្ទះ​ជនបង្ក​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ ។ លោក​វរសេនីយ៍ឯក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បានអោយដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា មន្ត្រី​របស់លោក​បាន​ចុះទៅ​ឃាត់ខ្លួន​ជនបង្ក​ទាំងពីរ​នាក់​យកមក​សួរនាំ​។

ប្រភព​បាន​ឲ្យ​ដឹងថា ខណៈដែល​ជនរងគ្រោះ​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង នៅផ្ទះ​ខាងលើ​នោះ​ស្រាប់តែ​ស្ត្រី​ម្ចាស់ផ្ទះ បាន​ស្រែក​ឲ្យ​ថា មន្ត្រី​អគ្គិសនី​ពុករលួយ​។ ពេលនោះ ជនរងគ្រោះ​មិនបាន​ឆ្លើយឆ្លង​អ្វី​ទេ បាន​ដើរចេញ​។ ទោះយ៉ាងណា​គេ​មិនបាន​ដឹងថា មន្ត្រី​រូបនោះ​បាន​ឆ្លើយ​បក​វិញ​ពាក្យ​ធ្ងន់​ប៉ុណ្ណា នោះ ទេ​ទើប បណ្តាល​ឲ្យ​ជនបង្ក​ទាំងពីរ​នាក​នើ​ទប់​កំហឹង​មិនបាន​រហូតដល់​ដេញ​កាប់​។ ទី​បំ​ហុត​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ស្ត្រី​ពីរ​នាក់​បងប្អូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

KA-15-01-2016-60 KA-15-01-2016-62 KA-15-01-2016-63