តារា​ស្រី​ហង្ស​មាស ៥ ដួង លេង​ពណ៌សក់​ប្លែក​

Doliprane TVC

​គ្រប់​តារា​សិល្បៈ​ទាំងអស់ មិន​ថា​តារា​ក្នុងស្រុក ឬ ក្រៅ​ស្រុក​ទេ ម្នាក់ៗ​សុទ្ធតែ​ខិតខំ​កែច្នៃ​នូវ​អ្វីដែល​ប្លែក អ្វីដែល​ថ្មី ដើម្បី​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន ជាពិសេស ​គឺ​តារា​សិល្បៈ​ផ្នែក​នារី​តែម្តង​។ ជាក់ស្តែង​តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង កំពុង​ពេញនិយម​បំផុត​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​មួយចំនួន​ក៏​ដូច្នេះ​ដែរ គឺ​ពួកនាង​ម្នាក់ៗ​សុទ្ធតែ​បាន​បង្កើត ក៏ដូចជា​រំលេច​នូវ​ស្ទីល​ធ្វើខ្លួន​ប្លែកៗ ផ្សេងៗ​ពីគ្នា មាន​ទាំង​ការ​ស្លៀកពាក់ និង ការប្តូរ​ពណ៌​សក់​ផងដែរ ។ ចង់ដឹងថា​តារាចម្រៀង​ស្រី​លំដាប់​ជួរមុខ​ទាំងនោះ​មាន​នរណា​ខ្លះ សូម​ចូលរួម​អាន​ទាំងអស់គ្នា ៖

ឱក សុគន្ធ​កញ្ញា : មើលទៅ​កំពូល​តារាចម្រៀង​ស្រី​ម្នាក់នេះ​ពិតជា​ឡូយ​មែនទែន ការលេង​ម៉ូដ​សក់​-​តរបស់​នាង​គឺ​ទាក់ទាញ​បំផុត ។ ម៉ូដ​សក់​-​ត រំលេច​ពណ៌​ហាយ​ឡាយ​ក្រហម​-​ខៀវ ពិតជា​ស្រស់ស្អាត និង ស័ក្តិសម​នឹង​ទម្រង់​មុខ​របស់​តារា​ស្រី​ម្នាក់នេះ​ខ្លាំងណាស់ ។​

តារា​ស្រី​ហង្ស​មាស ៥ ដួង លេង​ពណ៌សក់​ប្លែក​

ពេជ្រ សោភា : តារា​ស្រី​ដែល​ទទួលបាន​ការគាំទ្រ​លើ​ការផលិត​បទ​ចម្រៀង Original Song ឯណេះ​ក៏​មិនធម្មតា​ដែរ មាន​សម្រស់​ស្អាត​ហើយ ថែមទាំង​ចេះ​ច្នៃ​រំលេច​ម៉ូដ​សក់​ដ៏​ទាក់ទាញ​ទៀត ។ ពិតជា​មិន​សរសើរ​មិនបាន​មែន ម៉ូដ​សក់រួញអង្គាដី គួបផ្សំ​នឹង​ពណ៌​ក្រហម​បែប​សម្បក​មង្ឃុត​នេះ មើលទៅ​គួរឱ្យ​ស្រឡាញ់ និង ក្នាញ់​មែនទែន ។​

តារា​ស្រី​ហង្ស​មាស ៥ ដួង លេង​ពណ៌សក់​ប្លែក​

លាង សុ​ផា​ឡែ​ន : តារាចម្រៀង​ស្រី​ម្ចាស់​បទ​«​ជីវិត​គ្រួសារ​»​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន លាង សុ​ផា​ឡែ​ន ក៏​អស្ចារ្យ​ណាស់ដែរ មើលទៅ​ម៉ូដ​សក់រួញ​ពណ៌​ទង់ដែង​របស់​នាង​ពិតជា​ស្រស់ស្អាត​មួយបែប និង ទាក់ទាញ​បំផុត ។​

តារា​ស្រី​ហង្ស​មាស ៥ ដួង លេង​ពណ៌សក់​ប្លែក​

ទេព បូ​ព្រឹក្ស : តារាចម្រៀង​ស្រី​វ័យក្មេង​សម្បូរ​ក្បាច់​រាំ​រូបនេះ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ ការលេង​ពណ៌​សក់​របស់​នាង​ក៏​មិន​ចាញ់​តារា​រៀមច្បង​ដែរ ។ មើលចុះ​ម៉ូដ​សក់រួញ​ខាងចុង រំលេច​ដោយ​ពណ៌​ទឹក ប៊ិច ឃើញថា​លើក​សម្រស់​របស់​នាង​មួយកម្រិត​ទៀតហើយ គួបផ្សំ​នឹង​ស្នាមញញឹម​ដ៏​ស្រស់​ពព្រាយ​ទៀត​នោះ រឹតតែ​ធ្វើឱ្យ​បុរសៗ​ឈ្លក់​វង្វេង​មិន​ស្ទើរ​ទេ ។

តារា​ស្រី​ហង្ស​មាស ៥ ដួង លេង​ពណ៌សក់​ប្លែក​

យក់ ឋិត​រដ្ឋា : បើទោះបីជា​តារាចម្រៀង​រូបនេះ​មាន​រូបរាង​ធាត់​បែក​សាច់​បន្តិច​ក្តី ប៉ុន្តែ​មើលទៅ​ការធ្វើ​ខ្លួន​របស់​នាង​ក៏​ឃើញថា​លេចធ្លោ​ណាស់ដែរ ទាំង​សម្លៀកបំពាក់ និង ម៉ូដ​សក់ ។ សក់​ខ្លី​ពណ៌​ប្រាក់​របស់​កំពូល​តារាចម្រៀង​ជួរមុខ​ម្នាក់នេះ ស្រស់ស្អាត​ណាស់ គឺ​វា​ស័ក្តិសម​ទៅនឹង​រូបរាង​របស់​នាង​ខ្លាំងណាស់ ហើយក៏​រំលេច​ឱ្យឃើញ​ពី​ភាព​ស៊ី​វិ​ល័យ និង ភាព​ទាក់​ផងដែរ ៕ សាកល

តារា​ស្រី​ហង្ស​មាស ៥ ដួង លេង​ពណ៌សក់​ប្លែក​