ក្រុម Al-Shabab បាន​​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​របស់​សហភាព​អាហ្វ្រិក​ក្នុង​ប្រទេស​សូម៉ាលី

ក្រុម Al-Shabab បាន​​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​របស់​សហភាព​អាហ្វ្រិក​ក្នុង​ប្រទេស​សូម៉ាលី

នេះ​ជា​ផែនទី​នៃ​ប្រទេស​សូម៉ាលី។

សាក្សី​នៅ​តំបន់ Gedo ក្នុង​ប្រទេស​សូម៉ាលី និយាយ​ថា ក្រុម al-Shabab បាន​ធ្វើការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​របស់​សហភាព​អាហ្វ្រិក​មួយ​កន្លែង​ទៅ​ក្បែរ​ក្រុង El-Adde ដែល​មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ ពី​រដ្ឋធានី Garbaharrey នៃ​តំបន់​នោះ។ ​

ការ​វាយប្រហារ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​គឺ​ជា​ការ​បោកគ្រាប់​បែក​អត្តឃាត​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ជាមួយ​នឹង​កងកម្លាំង​យោធា​របស់​ប្រទេស កេនយ៉ា​នៅ​មូលដ្ឋាន​យោធា​នោះ។ ​

ក្រុម Al-Shabab បាន​និយាយ​ថា ខ្លួន​បាន​ដណ្តើម​យក​មូលដ្ឋាន​យោធា ​និង​បាន​សម្លាប់​កងកម្លាំង​យោធា​របស់​សហភាព​អាហ្វ្រិក​រាប់​សិប​នាក់​ ប៉ុន្តែ​នៅ​មិន​ទាន់មាន​ការ​បញ្ជាក់​ពី​បេសកកម្ម​របស់​សហភាព​អាហ្វ្រិក​នៅ​ប្រទេស​សូម៉ាលី​នៅ​ឡើយ​ទេ។ ​

ប្រជាជន​ដែល​រស់នៅ​ទី​នោះ​បាន​និយាយ​ថា ក្រុម al-Shabab បាន​ត្រួតត្រា​ក្រុង​នោះ និង​តំបន់​ដែល​នៅ​ជុំ​វិញ ហើយ​ក៏​បាន​លើក​ទង់ជាតិ​របស់​ខ្លួន​ថែម​ទៀត​ផង។ អ្នករស់​នៅ​ទីនោះ​ក៏​បាន​និយាយ​ថា ក្រុម​សកម្មប្រយុទ្ធ​បាន​រឹបអូស​យក​គ្រឿង​សព្វាវុធ​លើ​យានយន្ត​របស់​កងយោធា​ទៀត​ផង។ ​

ក្រុម Al-Shabab បាន​ធ្វើ​ការ​វាយប្រហារ​ស្រដៀង​គ្នា​នេះ​ទៅ​លើ​មូលដ្ឋាន​យោធា​របស់​សហភាព​អាហ្វ្រិក​កាល​ពី​ឆ្នាំ​មុន​ក្នុង​ខែ​មិថុនា និង​ខែ​កញ្ញា ហើយ​កងកម្លាំង​រក្សា​សន្តិសុខ​រាប់​សិបនាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ទាំង​នោះ៕