ក្រសួងបរិស្ថាន​ប្តូរ​ទៅ​ទីតាំង​ថ្មី «​អគារ​មរតក​តេ​ជោ​» នៅ​ថ្ងៃទី​១៨ ខែមករា​

រូបថត ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន​ភ្នំពេញ​៖  ក្រសួងបរិស្ថាននឹង​ប្តូរ​ទៅ​ទីតាំង​ថ្មី អគារ​មរតក​តេ​ជោ ​ស្ថិតនៅក្នុង​ដី​ឡូ​លេខ ៥០៣ តាមផ្លូវ​កៅស៊ូ​អម​មាត់​ទន្លេបាសាក់ ខណ្ឌចំការមន ខាងកើត​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦។​

​អគារ​ទីស្ដីការ​ថ្មី​នៃ​ក្រសួងបរិស្ថាន​មានតម្លៃ​ជាង ៨ លាន​ដុល្លារ​អាមេរិក ដែល​ស្ថិត​នៅជាប់​នឹង​មជ្ឈមណ្ឌល​កាស៊ីណូ​ណាហ្គា​វើ​ល ត្រូវបាន​សង់​ឡើង ដើម្បី​បំពេញតម្រូវការ​ការងា​រ​នៅក្នុង​ក្រសួង និង​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​នេះ​។ បើតាម​អ្នកនាំពាក្យ​នៃ​ក្រសួងបរិស្ថាន​លោក សៅ សុភាព កន្លងមក អគារ​ថ្មី​នេះ មាន​ទីធ្លា​ធំ​ទូលាយ​សម្រាប់​មន្ត្រីរាជកា​រ​បម្រើ​ការងារ និង​ចំណត​យានយន្ត​ធំ​ទូលាយ​នៅ​ជាន់​ក្រោម​ដី ដែល​អាច​បញ្ចៀស​ការចត​រថយន្ត​នៅលើ​ផ្លូវ​សាធារណៈ​ទៀតផង​។​

​អគារ​មរតក​តេ​ជោ​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៦ ៧៥០ ម៉ែត្រការ៉េ និង​មាន​កម្ពស់ ៧ ជាន់​បូក រួមទាំង​ជាន់​ផ្ទាល់​ដី​ដែលជា​ចំណត​យានយន្ត​។ អាគារ​ដែលមាន​ឈ្មោះថា អគារ​មរតក​តេ​ជោ​នេះ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Daun Penh Construction Co., Ltd. នៅក្នុង​ឆ្នាំ​២០១៤ ។​

​សូម​រម្លឹក​ផងដែរ តាម​គម្រោង​លើកដំបូង ក្រសួងបរិស្ថាន គ្រោង​សាងសង់​អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងបរិស្ថាន នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​១ បន្ទាប់ពី​ក្រុមហ៊ុន​រតនា​ខូ​ប​ភើ​រេ​សិន និង​សំណង់ (Ratana Corporation and ConstructionCo., Ltd.) ទិញយក​ដី​ទីតាំង​បច្ចុប្បន្ន​របស់​ក្រសួង​។ ប៉ុន្តែ​ក្រោយមក អគារ​ទីស្ដីការក្រសួង​នេះ ត្រូវបាន​ផ្លាស់ប្តូរ​វិញ កាលពី​ឆ្នាំ ២០១៤ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ថ្មី លោក សាយ សំ​អាល់ បាន​ឡើងកាន់តំណែង នៅក្នុង​ឆ្នាំ ២០១៣៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​