សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការវាយប្រហារ​នៅ​ហ្សា​រកា​តា​

​ការវាយប្រហារ​ជាថ្មី​ដោយ​គ្រាប់បែក​អត្តឃាត​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នា​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា ក្លាយជា​ព្រឹត្តិការណ៍​វាយប្រហារ​ភេរវកម្ម​ធំ​មួយ​។

​បន្ទាប់ពី​ការវាយប្រហារ​នៅ​នៅ​ហ្សា​ការ​តា​ឆ្នាំ ២០០៩ និង​នៅ​កោះ​បាលី​ឆ្នាំ ២០០២ ។ ភ្លាមៗ​ក្រោយ​ការវាយប្រហារ​ថ្ងៃទី​១៤ សហគមន៍​អន្តរជាតិ​បាន​ចេញមុខ​ថ្កោលទោស​និង​សម្ដែង​ការរំលែក​ទុក្ខ​ដល់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ។​

​មេដឹកនាំ​ពិភពលោក​និង​ក្នុង​តំបន់​បានចេញ​មុខមក​ថ្កោលទោស​ការវាយប្រហារ​នៅ​កណ្ដាល​ក្រុង​ហ្សា​រកា​តា​កាលពី​ថ្ងៃទី​១៤ ខែមករា​ម្សិលមិញ ។ ការវាយប្រហារ​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច​៧​នាក់ ដែល​ក្នុងនោះ​មាន​ក្រុម​ភេរវ​ករ​ផងដែរ ។

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ទី​១៥ ខែមករា​នេះ បានចេញ​លិខិត​ថ្លែងការណ៍​របស់ខ្លួន ថ្កោលទោស​ការវាយប្រហា​រ​នេះ ។ សេចក្ដីថ្លែងការណ៍​នេះ​បញ្ជាក់ថា សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ ក៏ដូចជា​ប្រជាជន​ឥណ្ឌូនេស៊ី​ទាំងមូល ។ លើសពីនេះ សេចក្ដីថ្លែងការណ៍​ដដែល​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ដល់​សន្តិសុខ​អន្តរជាតិ​ដែល​កើតឡើង​ដោយសារ​ការគំរាមកំហែង​ពី​ក្រុម​ភេរ​វករ ។​

​ចំណែកឯ​សហរដ្ឋអាមេរិក​វិញ ក៏​ចេញមុខ​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះដែរ ។ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស​ខ្លួន អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ (NSC) លោក Ned Price និយាយថា សហរដ្ឋអាមេរិក​នឹង​ប្ដេជ្ញា​ជាមួយ​ឥណ្ឌូនេស៊ី​ដែលជា​ដៃគូ​យុទ្ធសាស្ត្រ និង​កៀក​ស្មា​ជាមួយ​ឥណ្ឌូនេស៊ី​ដើម្បី​ស្វែងរក​ជនដៃដល់​មក​ម​ក​ដាក់ទោស​ឲ្យ​បាន ។  

​បន្ថែម​ពីនេះ​ទៀត ប្រទេស​ក្នុង​តំបន់​មួយចំនួន​សុទ្ធតែ​បាន​ថ្កោលទោស​ក្រុម​ភេរវ​ករ​ដែល​វាយប្រហា​រ​កណ្ដាល​ក្រុង​ហ្សា​រកា​តា​ដែរ ។ សិង្ហ​បុរី​ដែលជា​អ្នកជិតខាង​របស់​ឥណ្ឌូនេស៊ី បានចេញ​មុខមុន​គេ ថ្កោលទោស​សកម្មភាព​ព្រៃផ្សៃ​នេះ ។ លើសពីនេះ សិង្ហ​បុរី​ក៏បាន​ប្រកាស​ពង្រឹង​សន្តិសុខ​របស់ខ្លួន ដើម្បី​ការពារ​ការវាយប្រហារ​ណាមួយ ។

​ស្របគ្នា​នោះដែរ ប្រទេស​សមាជិក​អាស៊ាន​ដូចជា ម៉ាឡេស៊ី និង​កម្ពុជា ក៏​ចេញ​សេចក្ដីថ្លែងការណ៍​រៀងៗ​ខ្លួន ក្នុងការ​ថ្កោលទោស​អំពើ​ភេ​វរ​កម្ម​ដែល​បានសម្លាប់​ជនស្លូតត្រង់ ។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ដែល​បាន​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី កម្ពុជា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើ​ភេរវកម្ម​ដ៏​យង់ឃ្នង​របស់​ក្រុម​សកម្មប្រយុទ្ធ​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ។ ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់ជន​ស៊ីវិល និង​គ្រួសារ​នៃ​ជនរងគ្រោះ​ដោយសារតែ​សកម្មភាព​ហិង្សា​ដែល​បង្កដោយ​ក្រុម​ជ្រុលនិយម​ទាំងនោះ ៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​