រូប​​មន្ត​​​ព្យាបាល «​មុខខ្លាញ់​» ដោយ​ «ទឹកក្រូច​ឆ្មារ»

Doliprane TVC

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ទឹកក្រូច​ឆ្មារ  : ជា​ប្រភព​នៃ​អាស៊ីដ​ស៊ី​ទ្រី​ក និង សារធាតុ​កម្ចាត់​មេរោគ ដែល​ជួយ​ភ្ចិ​ត​រន្ធ​ញ្ញើស រក្សា​តុល្យភាព ផ្ហ និង បំបាត់​ស្លាកស្នាម​លើ​ផ្ទៃមុខ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

​វិធី​ធ្វើ : លាយ​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកស្អាត កន្លះ​ស្លាបព្រា​កាហ្វេ យក​សំឡី ជ្រលក់​លាប​លើ​ផ្ទៃមុខ​ទុកចោល ប្រមាណ ១០ នាទី រួច​លាង ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។គួរប្រើផលិតផល​រក្សា​សំណើម (Mois-turizer) ដែល​គ្មាន​ជាតិ​ប្រេង និង ខ្លា​ញ់​បន្ទាប់ពី​ធ្វើ​រួច ព្រោះ​ក្រូចឆ្មារ​ធ្វើ ឱ្យ​ស្បែក​ស្ងួត​ខ្លាំង ។ គួរ​ធ្វើឱ្យបាន ១ ថ្ងៃ ១ ដង ។

លាយ​ទឹក​ក្រូចឆ្មារ ១ ស្លាបព្រា​បាយ ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​បាយ និង ទឹកដោះគោ ១ ស្លាបព្រា​បាយ ។ លាប​ល្បាយ​នេះ​លើ​មុខ​ទុកចោល ១០-១៥ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ ។ ដើម្បី​បានទទួល​ប្រសិទ្ធភាព​ក្នុងរយៈពេល​ខ្លី​ (១ សបា្តហ៍​) ​គួរ​ធ្វើជារៀងរាល់ថ្ងៃ ៕  ​ ​ ​លក្ខិណា