គ្រោះថ្នាក់​តិចតួច​ដែល​មិនគួរ​មើលរំលង​ចំពោះ​អ្នក​មានគភ៌​!!

Doliprane TVC

អ្នក​ម្ដាយ​គ្រប់រូប​ដែល​កុំ​ពុង​មាន​ផ្ទៃពោះ​ត្រូវ​ជួប​រឿង​ពិបាក​ឈឺក្បាល់​យ៉ាងច្រើន​មិន​តែ​ប៉ុ​ណ្នឹ​ង​នៅ​មានរឿង​ជាច្រើន​ដែរ​អ្នក​មិន​បានដឹង​តែ​វា​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងកំឡុងពេល​ពរ​ពោះ សូម​ឲ្យ​លោកឪពុក​គ្រប់រូប​គួរតែ​ដឹងផង​ដែរ​ឲ្យ​យល់​ពី​អារម្មណ៍​របស់​ប្រពន្ធ​ដែល​កុំ​ពុង​ពរ​ពោះ​ដើម្បី​ឲ្យ​ជួយ​មើលថែ​យកចិត្តទុកដាក់​ថ្នាក់ថ្នម​រហូតដល់​ពេល​ឆ្លងទន្លេ​ឲ្យ​ផុត​គ្រោះភ័យ ។

គ្រោះថ្នាក់​តិចតួច​ដែល​មិនគួរ​មើលរំលង​ចំពោះ​អ្នក​មានគភ៌​!!

នៅក្នុង​រាងកាយ​របស់​អ្នក​ម្ដាយ​ការលំបាក​ជាច្រើន​នៅពេលដែល​កូន​នៅក្នុង​ផ្ទៃ​លូតលាស់​ធំធាត់ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ដើរ ថែមទាំង​សង្កត់​ទៅលើ​ផ្លោក​នោម ដែរ​ធើ្វ​ឲ្យ​បទ​ជើង​តូច​ជា​ញឹក​ញ៉ាប់ ។ ពេលដែល​កូន​នៅក្នុង​ផ្ទៃ​លូតលាស់​ធំ​ទៅៗ​ធ្វើ​ឲ្យ​កៀប​សរសៃឈាម​ត្រគាក ធ្វើ​ឲ្យ​ឈាម​រត់​ចូលទៅ​បេះដូង​មិន​ស្រួល ធ្វើ​ឲ្យ​ស្ពិ​កនៅ​ជើង​ទាំងសងខាង ។ ក្រៅពី​ធ្វើ​ឲ្យ​បាត់បង​ភាពស្រស់ស្អាត​ហើយ នៅ​ធ្វើ​ឲ្យ​ជើង​កើត​សង្វា​ទៀត នៅពេលដែល​កូន​នៅក្នុង​ផ្ទៃ រើ​បំរាស់​ម្ដងៗ ត្រូវ​ឲ្យ​អ្នក​ម្ដាយ​ឈឺ​ទាល់​ថ្នាក់​ដេក​យំ មើលទៅ​គួរ​ឲ្យ​អាណិត​ណាស់ តែ​សូម​ឲ្យ​អ្នក​ម្ដាយ​គ្រប់រូប​ទ្រាំ​ឲ្យ​បាន​ណា ។

គ្រោះថ្នាក់​តិចតួច​ដែល​មិនគួរ​មើលរំលង​ចំពោះ​អ្នក​មានគភ៌​!!

ក្រៅពី​ជើង​អាក្រក់​ហើយ អ្នក​ម្ដាយ​ភាគច្រើន​អាច​ជួប​បញ្ហា​ហើម​កដៃ ស្ពឹក​ដៃ​ទាំងសងខាង ហើយ​អ្នក​ម្ដាយ​ខ្លះ​ស្ពឹក​ដៃ​រហូត​ចាប់​ប៊ិច​ឬ​ចាប់​របស់​អ្វី​មិនបាន រហូតដល់​ធ្វើការ​ងារ​និង​ប្រកប​របរ​មិនកើត អាការ​បែបនេះ គេ​ហៅថា Carpal Tunnel Syndrome កត្ដា​ដែរ​សំខាន់​នោះ​គឺ​គ្មាន​វិធី​ព្យាបាល ត្រូវ​រង់ចាំ​រហូតដល់​ពេល​ឆ្លង់ទន្លេ​រួច អ្នក​ម្ដាយ​ដែល​ធ្លាប់តែ​គេង​នៅ​បន្ទប់​ម៉ាស៊ីនត្រជាក់​យ៉ាង​ស្រួល ពេល​ដែរ​ចាប់ផ្ដើម​ពរ​ពោះ​ក៏​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ម៉ាស៊ីនត្រជាក់​ពេល​គេង​គឺ​ពិបាក​ទ្រាំ​ណាស់​រហូតដល់​មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លាំងណាស់ ទាំង​ដែរ​លោក ឪពុក​គេង​ដនដប់ភួយ​ក្រាសៗ ។

ទាំងនេះ​គឺ​ដោយមាន​ការប្រែប្រួល​នៅក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​រាងកាយ​ឡើង​កម្ដៅ​ខ្លាំង​ខុសពី​ធម្មតា ហើយ​នូវ​ទទួល​កម្ដៅ​ពី​កូន​ដែរ​នៅក្នុង​ផ្ទៃ នៅក្នុង​ចន្លោះពេល​មានគភ៌​អ្នក​ម្ដាយ​និង​ធាត់​ថែមទៀត ដែល​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​កើនឡើង ។ ពេលដែល​ជិត​ដល់ពេល​សម្រាលកូន អ្នក​ម្ដាយ​ភាគច្រើន​គឺ​មិនសូវ​បាន​គេង​គ្រប់គ្រាន់​ទេ ដោយសារ​កូន រើ​បំរាស់​ឬក៏​ត្រឡប់​ក្បាល់ មាន​អា​ការឈឺ​រាល់ថ្ងៃ រិត​តែ​ជិត​ដល់ពេល​សម្រាល​រិត​តែ​ឈឺ​ពិបាក​ទ្រាំ​ឡើង​ទៀត ហើយ​អ្នក​ម្ដាយ​មួយចំនួន​វិញ​សូម​ឲ្យ​តែ​កូនចាប់​កើតមក​ឲ្យ​លឿនៗ ព្រោះ​ទ្រាំ​លេង​បាន​ហើយ ។ គ្រប់ពេល​ដែលមាន​ផ្ទៃពោះ​ទំ​ម្ង​ន់​របស់​អ្នក​ម្ដាយ​កើនឡើង​ប្រហែលជា ១៣ គីឡូក្រាម បើ​លោកប៉ា​ណា​ដែល​ចង់ដឹងថា​វា​ពិបាក​យ៉ាងណា ក៏​សាក​ទៅ​ផ្សារ​ទិញ​របស់​ឲ្យ​បាន​ទំ​ម្ង​ន់​១៣​គីឡូក្រាម ហើយ​យកមក​ចង​ជាប់​និង​ពោះ​រហូត​ដើរទៅ​នេះ​ទៅនោះ​និង​បានដឹងថា​វា​ពិបាក​ប៉ុណ្ណា ។

អ្នក​ម្ដាយ​គ្រប់រូប​ពេលដែល​ពរ​ពោះ​អាច​និង​ជួប​បញ្ហា​ឈឺ​ខ្នង​ដោយសារតែ​ត្រូវ​ទ្រ​ទម្ងន់​កូន​ដែល​នៅក្នុង​ផ្ទៃ ធ្វើ​ឲ្យ​ពិបាក​អង្គុយ ដើ​យ ដេក គ្រប់ពេល ។ ពេល​ដែរ​ជិត​ដល់ពេល​សម្រាលកូន​ត្រគាក​ចាប់ផ្ដើម​បើក​ធំ​ដើម្បី​ងាយស្រួល​ឲ្យ​កូន​កើត​ចេញមក​មាន​ភាពងាយស្រួល តែ​អ្នក​ម្ដាយ​ខ្លះ​ក៏ត្រូវ​ជួប​និង​បញ្ហា​ដោយសារ​ឆ្អឹងត្រគាក​បើ​ខ្លាំងពេក​ដែល​ធ្វើ​ឲ្យ​ដើរ​មិន​រួច គឺ​ត្រូវ​នៅ​ដេក​លើ​គ្រែ​រហូត​ដល់ពេល​ឆ្លងទន្លេ តែ​ក្រោយ​ពេលដែល​ឆ្លងទន្លេ​រួច​ក៏ត្រូវ​ប្រើ​រយៈពេល​យូរ​ដែរ​ដើម្បី​ឲ្យ​ដើរ​បាន​ដូច​ធម្មតា​វិញ ។

រឿង​ដែល​អ្នក​ម្ដាយ​គួរ​ប្រុង​ប្រយ័ត​ជាទីបំផុត​នោះ​គឺ ការដើរ ឡើង​កាំជនដើរ​នៅ​រដូវភ្លៀង ត្រូវ​ប្រុង​ប្រយ័ត ខ្ពស់ និង​ការ​ឈោង​ដៃ​យក​អ្វី​ត្រូវយក​របស់​ដែល​នៅ​ជិត​ដៃ​បាន​ហើយ មានរឿង​ដែល​កើតឡើង​ហើយ​ចំពោះ​អ្នក​ម្ដាយ​ដែរ​ដើរ​មិនបាន​ប្រយ័ត​ក៏ត្រូវ​ដូ​ល ឬ អ្នក​ម្ដាយ​ខ្លះទៀត​ឈោង​ដៃ​ខ្លាំងពេក ក៏ត្រូវ​ជួប​និង​បញ្ហា បើ​សំណាងល្អ​គ្រាន់តែ​ធ្លាក់ឈាម​បន្ដិច​ប​ន្ទួ​ច ក៏​មិន​ប៉ះពាល់​ដល់​កូន​ដែល​នៅក្នុង​ផ្ទៃ តែបើ​សំណាងអាក្រក់ គឺ​ត្រូវ​រលូត​កូន​តែម្ដង​ចឹ​ង​ហើយ​អ្នក​ម្ដាយ​គ្រប់រូប​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត​គ្រប់​វិនាទី​ទាំងអស់ ដើម្បី​ក្ដី​សុខ​ម្ដាយ​និង​កូន ៕