កីឡាករ SCG Muang Thong United ថៃបង្ហាត់ មូលដ្ឋានគ្រឹះ បាល់ទាត់ដល់ កុមារកម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាករ បាល់ទាត់ជំនាញៗ SCG Muang Thong United ថៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចុះទៅបង្ហាត់បង្ហាញ ពីរបៀបលេង ជាមូលដ្ឋានគ្រឹះបាល់ទាត់ ដល់កុមារកម្ពុជា ដើម្បីជម្រុញឲ្យកុមារ ចង់លេងកីឡា ជៀសផុតពីការ ប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ នៅក្នុងបរិវេណទីលាន កីឡាដ្ឋាន RSN Stadium របស់ក្លឹបភ្នំពេញក្រោន។

កីឡាករបាល់ទាត់ អាជីព SCG Muang Thong United ថៃ នៅរសៀលថ្ងៃទី១៥ ខែមករានេះ បានចុះបង្ហាត់បង្ហាញ និងអនុវត្ត សកម្មភាព ហ្វឹកហ្វាត់មូលដ្ឋានគ្រឹះ បាល់ទាត់ ដល់កុមារកម្ពុជា ប្រមាណ ២០០នាក់ ដើម្បីឲ្យកុមារមានទឹកចិត្ត ស្រលាញ់កីឡា ចង់លេងកីឡា ជៀសផុតពីការ ប្រើប្រាស់គ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ ដែលជាហេតុបណ្ដាលឲ្យ ខូចអនាគតកុមារ។

គួរបញ្ជាក់ថា ក្រុមហ៊ុន SCG ដែលជា ក្រុមហ៊ុនប្រកបដោយ និរន្ដរភាព ឈានមុខគេមួយ នៅតំបន់អាស៊ាន និងជាម្ចាស់ ឧបត្ថម្ភធំ របស់ក្លឹបបាល់ទាត់ SCG Muang Thong United ឆ្នាំ២០១៦ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បានប្រកាសជាផ្លូវការ នូវព្រឹត្តិការណ៍ដ៏ពិសេស ដែលក្រុម SCG Muang Thong United នឹងប្រកួតជាមួយក្រុម K-Cement Cambodian All Stars នៅថ្ងៃទី១៦ ខែមករា ខាងមុខ នាពហុកីឡដ្ឋានអូឡាំពិត៕