ធនាគារ CIMB សម្ពោធ Preferred Center ជាផ្លូវការ សាខាផ្សារហេងលី

ភ្នំពេញ: ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​ប្រារព្ធ​ពិធី​សម្ពោធ Preferred Center ជា​ផ្លូវការ នៅ​សាខា​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​២៧១ កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងទៅនេះ ដែលមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB ព្រមទាំង​អតិថិជន​ពិសេស​ប្រចាំ​សាខា​យ៉ាងច្រើន​កុះករ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ CIMB នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ក្នុង​ព្រឹត្តិការណ៍​ដ៏​សែន​មនោ​រម្យ​នេះ ភ្ញៀវកិត្តិយស​ដែលជា​អតិថិជន Preferred ក៏បាន​រីករាយ​កម្សាន្ត​សប្បាយ ជាមួយនឹង​ការជួបជុំ​ពិសា​ភោជនីយ​អាហារ និង​ការ​ប្រគល់ជូន​កាដូ​អនុស្សាវរីយ៍​ពី​ធនាគារ CIMB ផងដែរ​។ ជា​លទ្ធផល​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ជោគជ័យ ប្រកបដោយ​ស្នាមញញឹម ព្រមទាំង​ភាព​រីករាយ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ Preferred Center នេះ លោកស្រី ហេង ធីតា នាយក​ហិរញ្ញវត្ថុ​បុគ្គល​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ "​នេះ​គឺជា​ភាពជោគជ័យ​មួយ​បន្ថែមទៀត​របស់​ធនាគា​រ CIMB ដែល​កើតចេញពី​កំណើន​គាំទ្រ​ឥតឈប់ឈរ​ពី​អតិថិជន​។ ដូច្នេះហើយ ទើបបានជា​ធនាគារ CIMB បង្កើត Preferred Center​មួយកន្លែង​បន្ថែមទៀត នៅ​សាខា​ផ្សារ​ហេង​លី ដើម្បី​ផ្តល់ជូន​នូវ​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​សេវាកម្ម អោយ​កាន់តែ​ល្អប្រសើរ និង​រហ័ស​ងាយស្រួល សម្រាប់​អតិថិជន Preferred បច្ចុប្បន្ន និង​អនាគត​"​។​

​ជាការ​ពិតណាស់ អតិថិជន Preferred របស់​ធនាគារ CIMB មិន​ត្រឹមតែ​អាច​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​ឈានមុខ​គេ​ថ្នាក់​តំបន់​នៅ​ទូទាំង​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ទទួលបាន​អត្ថប្រយោជន៍​កម្រិត​ខ្ពស់ ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ជីវិត​ផ្ទាល់ខ្លួន​ផងដែរ​។ ដោយ​សារភាព​សម្បូរបែប និង​ស៊ីវីល័យ​ទាំងអស់​នេះហើយ ទើបបាន​ជាមាន​ចំនួន​អតិថិជន Preferred កើន​ឡើងជា​លំដាប់​។  ជាមួយគ្នានេះ លោកស្រី​ធីតា បានបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB នឹង​បន្ត​បង្កើន Preferred Center បន្ថែមទៀត ស្របតាម​តម្រូវការ​អតិថិជន ។​

​គួរ​រំលឹក​ផងដែរ​ថា Preferred Center របស់​ធនាគារ CIMB មាន​៦​ទីតាំង នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាង ១០០​ទីតាំង​ផ្សេងទៀត នៅ​ទូទាំង​តំបន់​អាស៊ាន ដែល​អតិថិជន Preferred ទាំងអស់ អាច​រីករាយ​ប្រតិបត្តិការ​សេវា​ធនាគារ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​
         
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប​។ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ផ្តល់ជូន​នូវ​សេវាកម្ម និង​ផលិតផល​ជាច្រើន​ពី​ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​ធនាគារ​បម្រើការ​ប្រើប្រាស់​សម្រាប់​អាជីវករ និង​បុគ្គល​ទាំងឡាយ​ដែលជា​ជនជាតិខ្មែរ ក៏ដូចជា​ជនបរទេស​។
​ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប គឺជា​ស្ថាប័ន​សេវាកម្ម​ហិរញ្ញវត្ថុ​ធំជាងគេ​ទី​ពីរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​ធ្វើការ​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រ​ព​សកម្ម និង​ធានារ៉ាប់រង​។ ស៊ី​អាយ​អិ​ម​ប៊ី​ហ្គ្រូ​ប មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ហើយ​បច្ចុប្បន្ននេះ​មាន​សាខា​ធំៗ​ចំនូ​ន​៩ នៅក្នុង​ចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម មី​យ៉ាន​ម៉ា និង​ហ្វីលីពីន​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី​ហ្គ្រុ​ប​ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង បា​រ៉ែ​ន ឥណ្ឌា ស្រីលង្កា សហរដ្ឋ​អា​មេ​រិច ចក្រភព​អង់គ្លេស អូស្ត្រាលី តៃវ៉ាន់ និង​កូរ៉េ ។
​ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ១.០០០ ដែល​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៣​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប ក៏បាន​ក្លាយជា​ធនាគារ​វិនិយោគ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ធំជាងគេ បន្ទាប់ពី​ការប្រកាស​ទិញ​ធនាគារ​វិនិយោគ​របស់ RBS’s Asia Pacific និង​ប្រតិបត្តិការ​ភាគហ៊ុន​ជាច្រើន​ទៀត​តាមរយៈ​សាច់ប្រាក់​។
​    ​
​ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥ​ស្លា​មិ​ក (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប មាន​ភាគហ៊ុន ៩៧.៩% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣.៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​
​    ​
​ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប ត្រូវបាន​ចុះផ្សាយ​ភាគហ៊ុន​នៅលើ​ទីផ្សារ​ភាគហ៊ុន ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ធនាគារ​នេះ​មានតម្លៃ​ក្រុមហ៊ុន​នៅលើ​ទីផ្សារ​ភាគហ៊ុន​ប្រហែល​នឹង ៦៣,១ កោដ​រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៣​។ ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រុ​ប មាន​បុគ្គលិក​សរុប​ជាង ៤២.០០០​នាក់​នៅក្នុង​បណ្តា​ប្រទេស​ទាំង​១៧៕

ធនាគារ CIMB សម្ពោធ Preferred Center ជាផ្លូវការ សាខាផ្សារហេងលី

ធនាគារ CIMB សម្ពោធ Preferred Center ជាផ្លូវការ សាខាផ្សារហេងលី