យក​ខេត្ត​រាជធានី​ចំនួន ៤ ដំបូង លុបចោល​នូវ​កុងត្រូលជជុះ​

ភ្នំពេញ: អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​បើក​ប្រតិបត្តិការ ក្នុងការ​លុបចោល​នូវ​កុងត្រូលជជុះ ដោយ​យក​ខេត្ត​រាជធានី​ចំនួន ៤ ដំបូង គឺ ខេត្តកណ្តាល កំពត ស្វាយរៀង និង​រាជធានី​ភ្នំពេញ​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៨ អាណត្តិ​ទី​២ កាលពី​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោម​អធិបតីភាព​លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​។​
 
​ក្នុង​កិច្ចប្រជុំ​នោះ បានសម្រេច​លទ្ធផល​ដូចតទៅ ៖
១)​បាន​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៧ អាណត្តិ​ទី​២​។​
២)​បាន​ពិភាក្សា និង​អនុម័ត របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ដើម្បី​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជ្រាប​ជា​របាយការណ៍​។​
៣)​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​អំពី​ផែនការ​លម្អិត​របស់ខ្លួន ក្នុងការ​ត្រួតពិនិត្យ​សេវា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​ការលុបចោល​នូវ​កុងត្រូលជជុះ ដោយ​យក​ខេត្ត​រាជធានី​ចំនួន​៤​ដំបូង​គឺ ខេត្តកណ្តាល កំពត ស្វាយរៀង និង​រាជធានី​ភ្នំពេញ ធ្វើ​មុន​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ចូលរួម​ពិភាក្សា និង​បន្ត​ការគាំទ្រ​លើកទឹកចិត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​អប់រំ បង្ការ​ទប់ស្កាត់ បង្ក្រាប​ជនល្មើស សហប្រតិបត្តិការ​ជាតិ​និង​អន្តរជាតិ និង​បន្ត​ការគ្រប់គ្រង​អភិបាលកិច្ច​ល្អ និង​ការត្រួតពិនិត្យ​ផ្ទៃក្នុង​៕​

យក​ខេត្ត​រាជធានី​ចំនួន ៤ ដំបូង លុបចោល​នូវ​កុងត្រូលជជុះ​

យក​ខេត្ត​រាជធានី​ចំនួន ៤ ដំបូង លុបចោល​នូវ​កុងត្រូលជជុះ​

យក​ខេត្ត​រាជធានី​ចំនួន ៤ ដំបូង លុបចោល​នូវ​កុងត្រូលជជុះ​