លោក ស៊ិ​ក ប៊ុន​ហុក​៖ «​អ្នក​រិះគន់ គជប មិនមែន​មក​ទទួលខុសត្រូវ​ជំនួស​ខ្ញុំ​ទេ​»

​លោក ទេព នីថា ត្រូវ​ជ្រើសតាំង​ឲ្យ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ​។ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប  អះអាងថា ការជ្រើសរើស​លោក ទេព នីថា នេះ​គឺ​ជ្រើសរើស​ដោយ​មើល​ទៅលើ​សមត្ថភាព​នៃ​កិច្ចការ​បោះឆ្នោត ហើយ​មិនមែន​ជ្រើសរើស​តាម​មនោ​ស​ញ្ជេ​ត​នា និង​តាម​គណបក្សនយោបាយ​នោះទេ​។ លោក​ថា ការជ្រើសរើស​លោក ទេព នីថា ឬ​ជ្រើសរើស​អ្នកថ្មី​នោះ គឺ​វា​មិន​សំខាន់​ទេ តែ​អ្វីដែល​សំខាន់​នោះ គឺ គ​.​ជ​.​ប ខ្លួនឯង​ត្រូវមាន​ភាព​ឯករាជ្យ និង​យុត្តិធម៌​។ ប្រធាន​គ​.​ជ​.​ប រូបនេះ បញ្ជាក់ថា បើទោះជា​មាន​អ្នក​រិះគន់ និង​ចេះ​អ្នក​តែ​ថា​ទិតៀន​ឲ្យ​គ​.​ជ​.​ប ក៏ដោយចុះ តែ​អ្នក​ទាំងនោះ​មិនមែន​មក​ទទួលខុសត្រូវ​ជំនួស​លោក និង​សមាជិក គ​.​ជ​.​ប ទាំង​៩​នោះទេ​។​គួរ​បញ្ជាក់ថា ការជ្រើសរើស​លោក ទេព នីថា និង​អគ្គលេខាធិការរង​៤​នាក់​ទៀត គឺ​ផ្អែកលើ​សំឡេង​ដាច់ខាត​នា​កិច្ចប្រជុំ​សម្ងាត់​។​

​សូម​ស្ដាប់​សំឡេង​លោក ស៊ិ​ក ប៊ុន​ហុក​៖


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​