មន្ត្រី​ EDC​ ម្នាក់​ត្រូវ​ស្រី​ស្អាត​ និង​ប្អូនប្រុស​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​ ពេល​ចុះ​បិទ​ចរន្ត​ភ្លើង​

​ព្រោះ​ខឹងសម្បា​នឹង​មន្ត្រី​អគ្គិសនី​កម្ពុជា​(EDC)​ចុះ​បិទ​ចរន្ត​ភ្លើង​ចូល​លំនៅ​ឋាន​របស់​ខ្លួន​ ឋិត​នៅ​ជិត​វត្ត​ដំបូក​ខ្ពស់​ ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ស្រី​ស្រស់​ម្នាក់​ជា​ម្ចាស់ផ្ទះ​ និង​ប្អូនប្រុស​របស់​ខ្លួន​ម្នាក់​ទៀត​ តាម​កាប់​មន្ត្រី​ EDC​ ម្នាក់​កំពុង​បំពេញបេសកកម្ម​ ដោយ​ដាវ​សាំ​ម៉ូ​រ៉ែ​ បណ្តាល​ឲ្យ​រង​របួស​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​ដោយសារ​មន្ត្រី​ EDC​ និង​ក្រុមការងារ​របស់​ខ្លួន​ចុះ​ទៅ​ផ្តាច់​ចរន្ត​ភ្លើង​ចូល​លំនៅ​ឋាន​មួយ​កន្លែង​ ឋិត​នៅ​ជិត​វត្ត​ដំបូក​ខ្ពស់​ ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ពីព្រោះ​ម្ចាស់ផ្ទះ​មិន​បង់ប្រាក់​ឲ្យ​ EDC​ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ផ្ទុះ​កំហឹង​ខឹងសម្បា​ ។​ ព្រោះតែ​ទប់​កំហឹង​មិន​បាន​ ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ស្រែក​ដាក់​មន្ត្រី​ EDC​ ដែល​ចុះ​ផ្តាច់​ចរន្ត​ភ្លើង​ចូល​ផ្ទះ​របស់​ខ្លួន​ថា​ "EDC​ ពុក​រលួយ​"​ ប៉ុន្តែ​ទោះ​យ៉ាងណា​ មន្ត្រី​ EDC​ ដែល​ជា​ជន​រង​គ្រោះ​មិន​បាន​តបត​អ្វី​ទេ​ ស្រាប់តែ​ស្រី​ស្រស់​ជា​ម្ចាស់ផ្ទះ​ និង​ប្អូនប្រុស​របស់​ខ្លួន​ម្នាក់​ទៀត​ ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​តាម​ដេញ​កាប់​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ ជន​បង្ក​ដែល​ជា​ស្រី​ស្រស់​ម្ចាស់ផ្ទះ​ និង​ប្អូនប្រុស​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ជា​ធរមាន​ ៕​

មន្ត្រី​ EDC​ ម្នាក់​ត្រូវ​ស្រី​ស្អាត​ និង​ប្អូនប្រុស​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​ ពេល​ចុះ​បិទ​ចរន្ត​ភ្លើង​មន្ត្រី​ EDC​ ម្នាក់​ត្រូវ​ស្រី​ស្អាត​ និង​ប្អូនប្រុស​កាប់​នឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​ ពេល​ចុះ​បិទ​ចរន្ត​ភ្លើង​

Related