សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​បង្ក្រាប​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម ដោយ​ប្រគល់​ឧទ្ធម្ភាគចក្រ​២​គ្រឿង ដើម្បី​ប្រតិបត្តិការ

​ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​សម្តេច​តេ​ជោ ដាក់​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុក​មេមត់ ចាប់ខ្លួន​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង សឹង្ហ សំអុល ដែលជា​មេ​ឈ្មួញ​កាង និង​រត់ពន្ធ​ឈើ ហើយ​បានចេញ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​បង្ក្រាប​ការរត់ពន្ធ​ឈើ​ទៅ​វៀត ណា​ម ផងដែរ ដែល​គណៈកម្មការ​នេះ​មាន នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការរង កង​យោធ ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​តាម​ទំព័រ Facebok ពី​ក្នុង​កិច្ចប្រជុំ គណៈ រដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ​ថា សម្តេច​តេ​ជោ បាន​ចាត់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន អគ្គ​ស្នងការរង​នគរបាល​ជា​អនុប្រធាន គ្រប់​អភិ បាល​ខេត្ត​ជាប់​ព្រំដែន និង អភិបាលខេត្ត​កំពង់ចាម ជា​សមាជិក​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ប្រគល់​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង សម្រាប់​ប្រតិបត្តិ​ការបង្ក្រាប​ជំនួញ​ឈើ​នោះ​។​

​ពលរដ្ឋ​រងចាំ​មើល​យ៉ាង​អន្ទះសារ​ចំពោះ​ការបង្កើត​គណៈកម្មការ​បង្ក្រាប​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម​ ​និង​ការចាប់ខ្លួន​មេ​ឈ្មួញ​ឈើ​ពីររូប ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុច​ដៅ​ឈ្មោះ​គឺ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​ឧកញ៉ា សឹង្ហ សំអុល​ដោយ​បង្គាប់​ឲ្យ អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុក​មេមត់ ចាត់ការ​ទៅលើ​ឧកញ៉ា​កាង​ឈើ និង​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​ទាំងពីរ​នាក់​នេះ ប្រសិនបើ​មិន​ចង់​អស់បុណ្យ​ស័ក្តិ​។ ទោះយ៉ាងណា​មកដល់​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ​ដំណឹង​នៃ​ការចាប់ខ្លួន​នោះ​មិនទាន់មាន​ពន្លឺ​នៅឡើយ​ទេ ដោយសារតែ​លោក​ឧកញ៉ា​ប្រាក់​វាល់​លាន​ដុល្លា​ពីររូប​នោះ មិនមែនជា​ជន​សាមញ្ញ​នោះទេ​៕ កញ្ញា សុភាព

KA-7777777H KA-15-01-2016-00ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា (ពាក់អាវបង្កង់) និង​ឧកញ៉ា សឹង្ហ សំអុលKA-15-01-2016-46 KA-15-01-2016-45 KA-13-01-2016-02 KA-15-01-2016-10 KA-15-01-2016-47 KA-15-01-2016-14 KA-13-01-2016-11 KA-13-01-2016-01 KA-15-01-2016-01​ ​