ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័​រ ដែល​កំពុង​លេង​ឱ្យ​ក្លិប Man City បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ពានរង្វាន់​សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក​ប្រចាំឆ្នាំ​២០១៤ ។

Toure គឺជា​កីឡាករ​លើក​ដំបូង​ដែល​ទទួល​បាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​៤​លើក​ជាប់​ៗ​គ្នា ។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ផ្តួល​កីឡាករ​ខ្សែប្រយុទ្ធ​ហ្គា​បុ​ង Pierre-Emeiek និង​កីឡាករ​ចាំទី​នី​ហ្សេ​រី​យ៉ា Vincent Enyeama ។

Toure ក៏​បាន​ជាប់​ក្នុង​បញ្ជី​សម្រាំង​ពានរង្វាន់ Ballon D'or ក៏​ប៉ុន្តែ​មិន​បាន​ឈ្នះ​ពាន​ក្នុង​ចំណោម​៣​នាក់​ចុង​ក្រោយ ៕