ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប Man City បាន​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ Wilfried Bony ពី​ក្លិប Swansea ក្នុង​តម្លៃ​ខ្លួន​២៨​លាន​ផោន ស្មើនឹង​ជាង​៤២​លាន​ដុល្លារ ជាមួយនឹង​កុងត្រា​រយៈពេល​៤​ឆ្នាំ​កន្លះ ។

កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូត​ឌី​វ័​រ​រូប​នេះ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ស​ប្តា​ហ៍​ចំនួន​១២​ម៉ឺន​ផោន ស្មើនឹង​១៨​ម៉ឺន​ដុ​លា្ល​រ ។

កីឡាករ Wilfried Bony នឹង​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​ក្នុង​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ក្នុង​ប្រទេស​អេ​មី​រ៉ា​ត​អា​រ៉ា​ប់រួម ដែល​ជា​កន្លែង​ល​ហ្វឹកហាត់​សម្រាប់​ត្រៀម​ប្រកួត​បាល់ទាត់​ពានរង្វាន់​អាហ្វ្រិក​ខាប់ ។

កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ បាន​ចូល​មក​លេង​ឱ្យ​ក្លិប Swansea ក្នុង​ឆ្នាំ​២០១៣ ។ នៅ​ជាមួយ​ក្លិប Swansea ធ្លាប់​ស៊ុត​បាល់​បាន​២៥​គ្រាប់ ក្នុង​ការ​បង្ហាញ​វត្តមាន​៥៤​ប្រកួត ៕