ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ទីបំផុត​កីឡាករ រ៉ូ​ណា​ល់​ដូ បាន​យកឈ្នះ​កីឡាករ​ខ្សែប្រយុទ្ធ​ម៉េ​ស៊ី មក​ពី​ក្លិប Barcelona និង​កីឡាករ​ចាំទី​ម៉ា​នូ​អ៊ែ​ល នេឺ មានឱកាស​លើក​ពានរង្វាន់​បាល់​មាស Ballon d'or ឆ្នាំ​២០១៤ ។ ការ​ប្រកាស​លទ្ធផល​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១២ មក​រា ឆ្នាំ​២០១៤ នៅ​ក្នុង​ទីក្រុង​ស៊ូ​រិច ប្រទេស​ស្វី​ស ។

កីឡាករ​ខ្សែប្រយុទ្ធ រ៉ូ​ណា​ល់​ដូ ទទួល​បាន​សំឡេង​គាំទ្រ ៣៧,៦៦% នាំមុខ​កីឡាករ ម៉េ​ស៊ី ដែល​ទទួល​បាន​សំឡេង​គាំទ្រ ១៥,៧៦% ខណៈ​កីឡាករ​ចាំទី​ក្លិប Bayern ម៉ា​នូ​អ៊ែ​ល នេឺ ទទួល​បាន​សំឡេង​ត្រឹមតែ​១៥,៧២% ។

នេះ​គឺជា​ការ​លើក​ពានរង្វាន់​បាល់​មាស​លើក​ទី​២​របស់​កីឡាករ រ៉ូ​ណា​ល់​ដូ ។ រ៉ូ​ណា​ល់​ដូ ធ្លាប់​ឈ្នះ​រង្វាន់​បាល់​មាស​ឆ្នាំ​២០១៣ និង​២០១៤ ។

ក្រៅពី​ពានរង្វាន់​បាល់​មាស នៅ​មាន​ពានរង្វាន់​ជា​ច្រើន​ទៀត​ដូច​ជា ៖ ពានរង្វាន់ Puskas Award បាន​ទៅ​លើ​កីឡាករ James Rodriguez កីឡាការិនី​ឆ្នើម​បាល់ទាត់​បាន​ទៅ​លើ​នាង Nadine Kessler, ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម បាន​ទៅ​លើ​លោក Joachim Low គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ៕