ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

តាម​រយៈ​ភ្នាក់ងារ​របស់​កីឡាករ Falcao បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​១៤ មក​រា ឆ្នាំ​២០១៤ ថា​កីឡាករ Falcao អាច​នឹង​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម Man Utd នៅ​ដំណាច់​រដូវ​កាល​ខាង​មុខ​នេះ ។

លោក Jorge Mendes ភ្នាក់ងារ​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ បាន​និយាយ​ថា ៖ «​កីឡាករ Falcao នឹង​ទៅ​លេង​ឱ្យ​ក្លិប​បាល់ទាត់​ដ៏​ល្អ​មួយ​ក្នុង​ចំណោម​ក្លិប​បាល់ទាត់​ល្អ​ៗ​នៅ​លើ​ពិភពលោក​នៅ​រដូវ​កាល​ក្រោយ ហើយ​កីឡាករ​រូប​នេះ​បាន​បដិសេធ មិន​វិល​ត្រឡប់​ទៅ​ក្លិប​ដើម (Monaco) វិញ​ទេ ។

ការ​លើក​ឡើង​របស់​លោក Jorge Mendes បែប​នេះ បន្ទាប់​ពី​មានរឿង​ចម្រូងចម្រាស​រវាង​កីឡាករ​សញ្ជាតិ​កូ​ឡំ​ប៊ី និង​គ្រូបង្វឹក​លោក វ៉ាន់ ហ្គា​ល់ ។

ក្លិប Man Utd បាន​ខ្ចី​ជើង​កីឡាករ Falcao ពី​ក្លិប Monaco ក្នុង​តម្លៃ​៦​លាន​ផោន ស្មើនឹង​ជាង​៩​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​រដូវ​កាល ។

នៅ​ជាមួយ Man Utd ធ្លាប់​បង្ហាញ​វត្ត​មានបាន​១១​លើក និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៣​គ្រាប់ ៕