ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​រូ​ណា​ល់​ដូ ដែល​បាន​គ្រង​តំណែង​ពានរង្វាន់ Ballon d'or 2014 ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​កីឡា Nike បាន​ផ្តល់​កាដូ​ស្បែកជើង​ដាំ​ពេជ្រ​ជូន​ដល់​កីឡាករ​វ័យ​២៩​រូប​នេះ ។

ស្បែកជើង​នេះ​គឺ​ពណ៌​មាស និង​មាន​ដាំ​ពេជ្រ​តូច​ៗ​បង្កប់​នៅ​លើ​ឈ្មោះ​កីឡាករ រូ​ណា​ល់​ដូ (CR7) ។

ក្រុមហ៊ុន Nike បានឱ្យ​ដឹង​ថា ការ​ផ្តល់​កាដូ​ស្បែកជើង​ដាំ​ពេជ្រ​ដល់​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ គឺជា​ការ​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡា ជា​ពិសេស​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដូច​ជា​រូ​ណា​ល់​ដូ ដែល​បាន​ជួយ​ឱ្យ​ក្លិប Real M ឈ្នះ​ពានរង្វាន់​ជា​ច្រើន ។

គួរ​រំលឹក​ថា កីឡាករ រូ​ណា​ល់​ដូ បាន​ឈ្នះ​ពានរង្វាន់ Ballon d'or 2014 លើក​ទី​២ បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​នាំមុខ​កីឡាករ ម៉េ​ស៊ី​, និង​កីឡាករ មា​៉​នូ​អែ​៊​ល នេ​ឺ ក្នុង​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០១៤ កន្លង​ទៅ ៕