ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់

ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់

ជីវិត​រមែង​​មិន​ងាយ​ស្រួល​សម្រាប់​មនុស្ស​ធាត់ ទាំង​ការ​ជ្រើសរើស​សំលៀកបំពាក់​ ស្បែក​ជើង​និង​ឧបករណ៍​ផ្សេង​ៗ​យក​ប្រើ​​គឺ​សុទ្ធ​តែ​ពិបាក។ ដូច្នេះ​មនុស្ស​ធាត់​ភាគ​ច្រើន​ប្រើ​វិធី​ហាត់ប្រាណ​ផ្សេង​ៗ​ដើម្បី​ជួយ​សម្រក​គីឡូ​និង​សុខភាព​ល្អ​ប្រសើរ។ ដើម្បី​រួម​ចំណែក Sabay នឹង​បង្ហាញ​​ស្បែក​ជើង​​៥​ម៉ូដ​​សម្រាប់​មនុស្ស​ធាត់​ក្នុង​ការរត់​ហាត់​ប្រាណ៖

 

១. Saucony Progrid Guide 5

 

ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់
Progrid Guide 5 ជា​ប្រភេទ​​ស្បែកជើង​រត់​សម្រាប់​មនុស្ស​ធាត់​។ ចំពោះ​ស្បែក​ជើង​ប្រភេទ​នេះ​មាន​ទម្ងន់​តែ​៥០០​ក្រាម​ប៉ុណ្ណោះ​ក្នុង​១​គូ ហើយ​វា​​ល្អ​សម្រាប់​ការ​ដើរ​​​និង​ជួយ​សម្រួល​​គ្រប់​ស្ថានភាព​ផ្សេង​ៗ។ ស្បែក​ជើង​នេះ​​ផលិត​ដោយ​​ប្រើ​ស្នោ​​ដើម្បី​ឲ្យ​មាន​​គុណភាព​ល្អ​ស៊ី​ជាមួយ​ជើង។

 

២. New Balance M1260-V4

 

ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់
សំបក​ខាងក្រៅ​នៃ​ស្បែកជើង New Balance M1260-V4 មាន​ប្រឡោះ​និង​​ផ្ដល់​ភាព​ងាយស្រួល​​ពេល​អ្នក​រត់។ ហើយ​វា​​ក៏​បាន​​រួម​ផ្គុំ​ការ​ជួយ​ផ្សេង​ៗ​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប ដើម្បី​​ជា​ភាព​ងាយស្រួល​ដល់​មនុស្ស​ធាត់។

 

៣. Mizuno Wave Inspire 11

 

ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់

 

Mizuno Wave Inspire 11 ជា​ស្បែក​ជើង​គំរូ​ល្អ​មួយ​ ដែល​ជា​ប្រភេទ​ស្បែកជើង​​ជួយ​ទប់​លំនឹង​​បាន​ល្អ​ពេល​រត់ ហើយ​​មាន​រាង​ល្មម​និង​មិន​ធ្ងន់។ វា​មាន​ភាព​ស្បែក​យឺត​គុណភាព​ល្អ ជួយ​ផ្ដល់​ថាមពល​ពេល​ដែល​អ្នក​បោះជំហាន។

 

៤. ASICS GT-2000 2

 

ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់

 

​ GT-2000 2​បាន​​​បន្ថែម​បច្ចេកវិទ្យា​​ទំនើប​មួយ​ចំនួន​​ជាមួយ​បាត់​ស្បែក​ជើង ដើម្បី​ឲ្យ​ស្រាល, ជាប់និង​មាន​ផាសុកភាព​នៅ​ពេល​ប្រើ។ ហើយ​វា​ក៏​អាច​ជួយ​ទប់​លំនឹង​និង​គ្រប់គ្រង​ល្អ​ពេល​ដែល​ប៉ះ​ទង្គិច​អ្វី​ផ្សេង​ៗ។
៥. Reebok Zigtech

 

ស្បែកជើង​កីឡា​ ៥ ​​ម៉ូដ​ស័ក្ដិសមពិសេស​សម្រាប់​​មនុស្ស​ធាត់

ស្បែក​ជើង​មួយ​នេះ​ក៏​មិន​សូវ​ខុស​ពី ASICS GT-2000 ប៉ុន្មាន​ដែរ​ព្រោះ​វា​ស្រាល​ ជាប់​និង​ជួយ​បាន​ច្រើន។ បាត​ខាង​ក្រោម​ក៏​ជួយ​ស្រូប​ញើស​​និង​មិន​ឲ្យ​មាន​សំណើម​ប្រឡាក់​ជើង​ឡើយ៕

 

ចុចអាន៖ស្បែក​ជើង​កីឡា​៩​ម៉ូដ​ស្អាត​ស័ក្ដិសម​ជាមួយ​នឹង​ខោ​​ខោវប៊យសម្រាប់​យុវវ័យ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ hubpages
​​​​​