ស្ត្រី​មេម៉ាយ​កូន​៣ ត្រូវ​ជន​មិន​ស្គាល់​មុខ​ វាយ​ចាប់​អូស​រំលោភ និង​ប៉ង​សម្លាប់

ខេត្តកំពង់ចាម ​៖  ​ស្ត្រី​មេម៉ាយ​កូន​៣​ម្នាក់​ អាយុ​៤៥​ឆ្នាំ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឡើង​ទ្រោម​ខ្លួន រួច​អូស​នាំ​ទៅ​ចាប់រំលោភ​សេព​ សន្ថវៈ​​រហូត​បាន​សំរេច ថែម​ទាំង​ខាំ​ដាច់​សាច់​ ស្មារ​ហូរ​ឈាម​ រួច​អូស​ទម្លាក់​រណ្តៅ​ ដី​​មាន​ជម្រៅ​ប្រហែល​៣​ម៉ែត្រ​ ប៉ង​​សម្លាប់​ បំបិទ​មាត់ តែ​ទឹកដោះ​​ម្តាយ​ថ្លៃ​​មិន​​ស្លាប់  ។

ហេតុ​ការ​ណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​ទី​១៤ ​មក​រា ២០១៦ ស្ថិត​នៅ​ភូមិ​-ឃុំ​របស់​ ជន​រង​គ្រោះ​មាន​ចម្ងាយ​​ប្រហែល​ ជិត​១​គីឡូម៉ែត្រ​ពី​ផ្ទះ ​លុះ​រហូត​មក​ដល់​ ព្រឹក​ព្រលឹ​ម​ថ្ងៃ​ទី​១៥ មក​រា ស្ត្រី​រង​គ្រោះ​ត្រូវ​ បាន​សាច់ញាតិ ដឹក​មក​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ខេត្ត ចំណែក​​ជនសង្ស័យ​​វិញ​ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ ចាប់ខ្លួន​នូវឡើយ​ទេ  ។ 

លោក​វី ណា​ល់ អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​អ្នក​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ថា បងថ្លៃ​ស្រី បាន​មក​ចូលរួម​ មង្គល​ការកូន​​ក​​ម្លោះ​ កូនក្រមុំ​របស់​អ្នក​ភូមិ​ផង​ របង​ជាមួយ​ ដែល​មាន​ចម្ងាយ​​ ពី​ផ្ទះ​ប្រហែល​៩០០​ម៉ែត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ មក​រា ព្រម​ទាំង​​បាន​នៅ​រាំ​ កម្សាន្ត​​លេង​​សប្បាយ​ ជាមួយនឹង​គេឯង​​ផង​​ដែរ ។

លោក​វី ណា​ល់ ប្អូនថ្លៃ​របស់​អ្នក​រង​គ្រោះ​ប្រាប់​បន្ត​ទៀត​​ថា ស្រប​ពេល​ដែល​នៅ​វេលា​ម៉ោង​ប្រហែលជា​ ៩​យប់​​បងថ្លៃ​បាន​ដើរ​ចេញ​ ទៅ​បត់ជើងតូច​នៅ​ ក្រោយ​ផ្ទះ​ម្ចាស់​ដើមការ​ឈ្មោះនី មាន​ចម្ងាយ​ប្រហែលជា​ ២០​ម៉ែត្រ​ត្រង់​កន្លែង​ងងឹត​ផង​នោះ ស្រាប់តែ​មាន​ ជន​មិន​ស្គាល់​​មុខ​ បាន​មក​លប​វាយ​ ពី​ខាងក្រោយ​ត្រូវ​ក្បាល​ តែ​មិន​សន្លប់​នោះ​ទេ  ។ រួច​អូស​​យក​ទៅ​ទម្លាក់​​ ចូល​រណ្តៅ ដែល​មាន​ជម្រៅ​ ប្រហែល​៣​ម៉ែត្រ ​ដោយ​ដៃ​ទាំង​ទ្វេ​ប្រឹង​ តោង​ដើមឈើ​តូច​ៗ ដុះ​ក្នុង​អណ្តូង​ប្រឹង​តោង​វារ​ ឡើង​មក​លើគោក​វិញ ។​ រហូត​មក​ដល់​ព្រឹក​ ព្រលឹម​ថ្ងៃ​ទី​១៥ មក​រា បាន​ឡើង​លើ​មាត់​រណ្តៅ ក៏​ម្ចាស់​ដើម ការ​បានឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ព្រមទាំង​បាន​ដុត​ធ្យូង​ កំ​ដៅ​ឱ្យ​ស្រួលខ្លួន​ រួច​ប្រញាប់​ដឹក​តាម​រថយន្តមក​ យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។  

លោក​ថា ​នៅ​ពេល​ដែល​បាត់​បងថ្លៃ​ស្រីមិនឃើញ​ត្រឡប់​មកផ្ទះ​វិញ​ម្នាក់​ៗបាន​ ប្រឹងប្រែង​តាម​រក​ គ្រប់​ច្រកល្ហករហូត​ម​ដល់​ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា នៅ​​តែ​មិនឃើញ​​ ទើប​នាំ​គ្នា​ចូល​ដេក ។ ប្អូនស្រី​បង្កើត​របស់​អ្នក​ រង​គ្រោះ​ឈ្មោះ​សា ឡែ​ន អាយុ​៣៧​ឆ្នាំ ប្រាប់​ឱ្យ​​ដឹង​ថា នៅ​ពេល​ដែល​ បងស្រី​ដើរ​ចេញ​ទៅ​ បត់ជើងតូច​ក្រោយ​ ផ្ទះ​ការ​នោះ មិន​បាន​ចាប់​អារ​ម្ម​ណ៍​​នោះ​ទេ បែរជា​​មាន​មនុស្ស​ប្រុស​ ម្នាក់​ដើរ​ពី​ខាងក្រោយ​ បង​ស្រី​បាន បន្ទាប់​មក​ក៏​ បាន​វាយ​លើ​បងស្រី​របស់​ គាត់​ឡើង​ទ្រោម ហើយ​អូស​យក​ទៅ​ រំលោភ​សេពសន្ថវៈ ហើយ​ប៉ង​សម្លាប់​បំបិទមាត់ ដោយ​ទម្លា​ក់​ចូល​ ក្នុង​រណ្តៅ​ដី​តែ​​ម្តង ។

សូម​​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ខណៈ​ពេល​ដែល​មិត្តភក្តិ​ស្រី​របស់​កូន​អ្នក​រង​គ្រោះ​ បាន​មក​ សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ​ខេត្ត  ក្រោយ​ពី​​បានដឹង​នូវ​ហេតុ​ការ​ណ៍​​ អកុសល​ខាងលើ ក៏​បាន​ខ្យល់.គរ​សន្លប់​ ត្រូវ​បាន​ គ្រូពេទ្យ​ជួយ​បន្តោង​សេរ៉ូម​ឲ្យ​ផង​ដែរ ​។  នៅ​ក្នុង​ហេតុ​ការ​ណ៍​​នោះ​ ជន​រង​គ្រោះ​មិន​បាន​ចំណាំ​ ជន​ដែល​ចាប់រំលោភ​ នោះ​​នៅ​ទីណា​ទេ ព្រោះតែ​យប់​ងងឹត​ពេក​ សូ​ម្បី​តែ​សំឡេង​ ក៏​មិន​ចាំ​​ជា​អ្នក​ ដែល​រស់នៅ​ក្នុងភូមិ ឬ​ក្រៅ​ភូមិ តាម​ការ​វាយតម្លៃ​ជន​ល្មោភកាម​ ទំនង​អាច​ស្គាល់​​អ្នក​រង​គ្រោះ​ ទើប​មាន​ចេតនា​ប៉ង​ សម្លាប់​បំបិទមាត់​យ៉ាង​ដូច្នេះ ។

លោក​វរ​សេនី​យ៍​ទោ​ ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​វិញ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា រូប​លោក​នឹង​ អធិការរង​ទទួល​​ផែន​ ព្រហ្ម​ទណ្ឌ ព្រមទាំង​កម្លាំង​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ដល់​កន្លែង​ កើតហេតុ​ កំពុង​តែ​ធ្វើការ​ ស្រាវជ្រាវ​លើ​ករណី​នេះ​ ហើយ​ដែរ ៕

ស្ត្រី​មេម៉ាយ​កូន​៣ ត្រូវ​ជន​មិន​ស្គាល់​មុខ​ វាយ​ចាប់​អូស​រំលោភ និង​ប៉ង​សម្លាប់

ស្ត្រី​មេម៉ាយ​កូន​៣ ត្រូវ​ជន​មិន​ស្គាល់​មុខ​ វាយ​ចាប់​អូស​រំលោភ និង​ប៉ង​សម្លាប់
ស្ត្រី​មេម៉ាយ​កូន​៣ ត្រូវ​ជន​មិន​ស្គាល់​មុខ​ វាយ​ចាប់​អូស​រំលោភ និង​ប៉ង​សម្លាប់
ស្ត្រី​មេម៉ាយ​កូន​៣ ត្រូវ​ជន​មិន​ស្គាល់​មុខ​ វាយ​ចាប់​អូស​រំលោភ និង​ប៉ង​សម្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត