អណ្តូងទឹកស្អាតចំនួន ១០ ត្រូវបានផ្តល់ជូន ពលរដ្ឋក្នុងភូមិពង្រ ភូមិបឹងបិច តាមរ:មូលនិធិ លោកតា ហ៊ុន នាង លោកយាយ ឌី ប៉ុក

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងមកនេះ បានចុះប្រគល់អណ្តូង ទឹកស្អាតចំនួន១០ ដែលជាអំណោយរបស់ មូលនិធិ លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ស្ថិតក្នុងភូមិពង្រ និងភូមិបឹងបិច។

ក្រៅពីពិធីប្រគល់អណ្តូង ទឹកជូនប្រជាពលរដ្ឋ លោកស្រី ពេជ ចន្ទមុន្នី ក៏បានដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិពង្រ និងភូមិបឹងបិចផងដែរ។

ក្នុងពេលពិនិត្យព្យាបាល របស់ក្រុមគ្រូពេទ្យ មានអ្នកជំងឺពីរនាក់ មានស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តមក ព្យាបាលនៅភ្នំពេញ ហើយរាល់ការចំណាយ ទាំងអស់ ពោលទាំងសោហ៊ុយធ្វើដំណើរ ការស្នាក់នៅ អាហារ និងថ្លៃព្យាបាល ត្រូវបានឧបត្ថម្ភដោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត។

គួរំលឹកថា គ្រាលដែលលោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក នៅមានជីវិត លោកទាំងពីរ គឺជាមនុស្សដែលមាន ចិត្តសប្បុរសធម៌ បានបរិច្ចាគទ្រព្យសម្បត្តិ ជាច្រើន ក្នុងវិស័យមនុស្សធម៌ ដូចជាកសាងសាលាវត្តអារាម សាលារៀន របង ទ្រព្យសម្បត្តិសាធារណ: ជាច្រើនទៀត។ ដូច្នេះហើយ ក្រោយពីលោកទាំងពីរបាន លាចាកលោកទៅ ទើបកូនចៅសម្រេចយក ថវិកាដែលនៅសេសសល់ មកធ្វើជាមូលនិធិអណ្តូងទឹកស្អាត ដាក់ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នៅគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មូលនិធិ លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក បានធ្វើអណ្តូងទឹក ស្អាតជូនប្រជាពលរដ្ឋ បានជាង២០០អណ្តូង ហើយបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការបានចំនួនជាង ១០០អណ្តូង៕