ហ៊ីយិនដាយ ប្រលះជាមួយ Hino មានសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យ បាក់ជើងម្នាក់ និងខូចខាតរថយន្ត ទាំងសងខាង

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ២២និង១៥នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដែលបង្កដោយ រថយន្ត១គ្រឿង ម៉ាកហ៊ីយិនដាយ បើកបរក្នុងទិសដៅ ពីកំពង់សោម ទៅភ្នំពេញ លុះមកដល់ចំណុច ផ្លូវជាតិលេខ៤ មុខភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចន្លោះគីឡូម៉ែត្រលេខ ២៣ ,២៤ បានបុកជាមួយរថយន្ត មួយគ្រឿងទៀតម៉ាក HiNO មានសណ្ដោងរ៉ឺម៉ក បើកបរក្នុងទិសដៅពីភ្នំពេញ ទៅកំពង់សោម (បញ្ច្រាស់ទិសគ្នា) បណ្ដាលឲ្យអ្នកបើករថយន្តហ៊ីយិនដាយ បាក់ជើងឆ្វេង និងខូចខាតរថយន្តទាំងពីរគ្រឿង។

កម្លាំងនគរបាលបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8862 បើកបរដោយឈ្មោះ វិត ហុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគាមមុន្នី ឃុំរុងរឿង ស្រុកថ្ពង ខេត្រកំពង់ស្ពី បុកជាមួយរថយន្ត១គ្រឿងទៀតម៉ាក HiNO ពណ៍ស្លែ ស្លាកលេខ តាកែវ 3A-0705 មានសណ្តោងរ៉ឺ ម៉ក អ្នកបើកបរមិនដឹងឈ្មោះ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាងំជំនាញបាន ប្រមូលវត្តុតាងដែល ពាក់ពន្ធ័មករក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

ហ៊ីយិនដាយ ប្រលះជាមួយ Hino មានសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យ បាក់ជើងម្នាក់ និងខូចខាតរថយន្ត ទាំងសងខាង