ម៉ូតូ បុកម៉ូតូ បណ្ដាលឲ្យ ម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញ៖ នៅវេលាម៉ោង ១និង៣៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយម៉ូតូ បុកជាមួយម៉ូតូ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅចំណុច ផ្លូវលេខ២១ ស្ថិតក្នុងងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាលុំ

បើតាមលោក ឃុន ណារិទ្ធិ នាយប៉ុស្តិ៍រកាខ្ពស់ នៃអធិការដ្ឋាន នគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក STR ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-9014 បើកបរដោយ ឈ្មោះ ចាន់ធី ចាន់ថុល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ និងអ្នករួមដំណើរប្រុស ម្នាក់ទៀតមិនស្គាល់ឈ្មោះ (រងរបួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ។ និងអ្នកបើកបរម៉ូតូ មួយគ្រឿងទៀតម៉ាក គុបជ្រុង90 ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ កណ្តាល 1E-6526 បើកបរដោយ ឈ្មោះ ឌី ណាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ស្លាប់នៅនឹងកន្លែងកើតហេតុ)។

លោកបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានបើក ម៉ូតូសំដៅទៅធ្វើការ នៅរោងចក្រផលិត បំពង់ជរ័ទុយោ នៅភូមិទួលក្រសាំង លុះកមដល់ចំនុចកើតហេតុ ក៍បានបុកជាមួយម៉ូតូម៉ាក STR បើកក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យជនរងគ្រោះ ឈ្នោះ ឌី ណាវី ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង៕

ម៉ូតូ បុកម៉ូតូ បណ្ដាលឲ្យ ម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់