ការសិក្សាថ្មី! រួមភេទ​ក្រោយពេលរលូតកូន ៣ខែ ឱកាសមានផ្ទៃពោះខ្លាំងជាងមុន​រាប់ដង

យោង​តាមការសិក្សាថ្មី​មួយ​ដែល​ចេញផ្សាយនៅ​ សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា ការរួមភេទ បន្ទាប់ពីរលូតកូន ៣ ឱកាសនៃការមាន​កូន​ខ្ពស់​ជាងមុនរាប់ដង។
 
ការសិក្សាថ្មី! រួមភេទ​ក្រោយពេលរលូតកូន ៣ខែ ឱកាសមានផ្ទៃពោះខ្លាំងជាងមុន​រាប់ដង
អ្នកវិទ្យាសាស្ត្រ​លោក  Enrique Schisterman នៅវិទ្យាស្ថាន សុខភាព​កុមារ និង​ការអភិវឌ្ឍន៍មនុស្ស ក្នុងរដ្ឋ Maryland សហរដ្ឋ​អាមេរិក បាន​ធ្វើការសិក្សារយៈពេល ៤ ឆ្នាំ​ចុង​ក្រោយ ​ដែលមាន​អ្នកស្ម័គ្រចិត្តចំនួន ១.០៨៣ នាក់។ ភាគច្រើន​នៃស្ត្រី​ទាំងនោះ​មាន​ការរលូតកូន​ម្តងមុនមាន​ផ្ទៃពោះបាន ២០ សប្តាហ៍ និងមាន​ផលវិបាកក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ឬភាព​មិន​ប្រក្រតី​នៃ​ការ​អភិវឌ្ឍន៍ជាលិការបស់​ទារកក្នុងស្បូន។
ពួកគេបានរកឃើញថា មាន​ស្ត្រីចំនួន ៧០ ភាគរយ ដែលអាចមាន​ផ្ទៃពោះ​ម្តងទៀត ប្រសិន​បើមានការរួមភេទ បន្ទាប់ពី​រលូតកូនបាន​រយៈេពេល ៣ខែ។ ទន្ទឹមនឹងនេះផងដែរ ចំនួន​នៃការមាន​ផ្ទៃពោះម្តង​ទៀត បន្ទាប់ពីការពន្យាពេល​មាន​ផ្ទៃពោះ ៣ ទៅ ៦ ខែ​មាន​ត្រឹម ៥១ ភាគរយ។
លោកបណ្ឌិត  Enrique Schisterman ថ្លែងថា «ការពន្យាពេល​នៃការមាន​ផ្ទៃពោះរយៈពេលតិចជាង ៣ ទៅ ៦ ខែបន្ទាប់ពីរលូតកូន គឺមិនត្រឹមត្រូវទេ ហើយ​គួរតែ​​ពិចារណា​ឡើង​វិញ»។ ការសិក្សានេះ​ត្រូវបាន​ចេញផ្សាយ​នៅក្នុងទស្សនាវដ្តី Obstetrics & Gynecology៕
ដោយ៖ Seng hong
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!