ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​បាយ ត្រឡប់​មក​វិញ​បុក​ គេ​របួសធ្ងន់​ខ្លួនឯង​ទាំង​២​នាក់

ខេត្តសៀមរាប ៖ យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មក​ពី​ទិញ​បាយ​នៅ​ផ្សា​រលើ​ធំ​ថ្មី​ មិន​បាន​ ប្រុង​ប្រយ័ត្ន​បាន​បុក​ ម៉ូតូ​១​គ្រឿង​ទៀត​ ចំពាក់​កណ្តាល​ម៉ូតូ​ បណ្តាល​ឱ្យ​ដួល​រង​ របួសធ្ងន់​ទាំង​២​នាក់ ។ ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាង ក្រោយ​ផ្សា​រលើ​ធំ​ថ្មី ស្ថិត​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក Nex ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ សៀមរាប 1T-7327 ជិះ​គ្នា​២​នាក់​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​សេ​ ១២៥​មួយ​គ្រឿង​ ដែល​បម្រុង​ឆ្លងផ្លូវ​តែ​ឈប់​ លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ Nex ទាំង​២​នាក់​រង​របួសធ្ងន់ ចំណែក​​បុរស​អ្នក​ ជិះ​ម៉ូតូ​សេ១២៥​រង​របួស​ស្រាល ។

សាក្សី​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​ចរាចរណ៍​មក​ដល់ ហើយ​ធ្វើការ​វាស់វែង​ យក​អ្នក​របួស​ លើកដាក់​លើ​គ្រែ​ នៅ​ជិត​នោះ និង​យក​ម៉ូតូ​ចេញ​ដើម្បី​ ធ្វើ​ចរាចរណ៍​កុំឱ្យ​កក ស្ទះ​ដល់​អ្នកដំណើរ​ទៅ​មក ។

ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា យុវជន​ជិះ​ម៉ូតូ Nex ទាំង​២​នាក់​ មានឈ្មោះ ហាន ភាព ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​បើកឡាន​ ដឹក​ទឹកក្រូច​កូកាកូឡា មាន​ទីលំនៅ​នៅ​ភ្នំពេញ ទើបនឹង​ទំលាក់​ទឹកក្រូច​ឱ្យ​ក្រុមហ៊ុន​កូកាកូឡា​ នៅ​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មី រួច​បាន​ខ្ញី​ម៉ូតូ​គេ​ម៉ាក Nex ដើម្បី​ទិញ​ បាយ​ម្ហូប (​ជា​អ្នក​ឌុ​ប​) និង​ម្នាក់​ទៀត​ឈ្មោះ ទុ​យ វុ​ត្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របរ​កម្មករ​លើក​ទឹកក្រូច​កូកាកូឡា មាន​ទីលំនៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​ នៅ​ក្រុមហ៊ុន​កូកាកូឡា ។ ចំណែក​អ្នក​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1E-4680 ឈ្មោះ សៀង ហ៊ា​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប (​ជិះ​ម្នាក់ឯង​) រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​កូកាកូឡា​ដឹក​យក​ ទៅ​ព្យាបាល​ដោយ​ខ្លួនឯង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឱ្យ​ភាគី​ទាំង​ សងខាង​ចូលខ្លួន​ មក​ដោះស្រាយ​ តាម​ផ្លូវច្បាប់ ៕

ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​បាយ ត្រឡប់​មក​វិញ​បុក​ គេ​របួសធ្ងន់​ខ្លួនឯង​ទាំង​២​នាក់

ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​បាយ ត្រឡប់​មក​វិញ​បុក​ គេ​របួសធ្ងន់​ខ្លួនឯង​ទាំង​២​នាក់
ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​បាយ ត្រឡប់​មក​វិញ​បុក​ គេ​របួសធ្ងន់​ខ្លួនឯង​ទាំង​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត