អភិបាលខេត្ត​ត្បូងឃ្មុំ​ បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ​ត្រៀម​បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ គ្រប់​ច្រក​សំខាន់​ៗ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​អនុវត្ត​តាម​ប្រសាសន៍​ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ ក្រោម​ឱវាទ​ទាំងអស់​ត្រៀមលក្ខណៈ​បង្ការ និង​បង្ក្រាប​បទល្មើស ​ព្រៃឈើ​គ្រប់​ច្រក​សំខាន់​ៗ​ទាំងអស់ ជា​ពិសេស​នៅ​ច្រក​ដូង​៧​ដើម ស្ថិត​នៅ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ត បាន​ចាត់​កម្លាំង​ត្រៀម​រួច​ជា​ស្រេច ​ដើម្បី​បង្ការ​និង​បង្ក្រាប​បទល្មើស​ ព្រៃឈើ​ដែល​លួច​ឆ្លង​ដែន​ ទៅ​ប្រទេស​វៀតណាម​ ដោយ​ខុសច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​ច្រក​សំខាន់​ៗ​រួម​មាន ច្រក​ទន្លេ​ចាម​, ច្រក​ចាន់​មូល​, ច្រក​ដូនរ័ត្ន និង​ច្រក​ដូង​៧​ដើម រហូត​មក​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ មិន​ទាន់​មាន​សេចក្តីរាយការណ៍​ថា កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត ​ដឹកឈើ​ប្រណីត​ធុន​យក្ស​១​គ្រឿង​ណា​ នៅឡើយ​ទេ ៕

អភិបាលខេត្ត​ត្បូងឃ្មុំ​ បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ​ត្រៀម​បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ គ្រប់​ច្រក​សំខាន់​ៗ
អភិបាលខេត្ត​ត្បូងឃ្មុំ​ បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ​ត្រៀម​បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ គ្រប់​ច្រក​សំខាន់​ៗ
អភិបាលខេត្ត​ត្បូងឃ្មុំ​ បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ​ត្រៀម​បង្ការ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ គ្រប់​ច្រក​សំខាន់​ៗ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត