ចង់បាន​ម៉ូតូ​ជិះ​សង្ហារ​ បែកគំនិតលួច​គោ​យន្ត​គេយក​ទៅ​លក់​ ត្រូវ​សមត្ថកិច្ច​​​​ចាប់​ខ្លួន​

ខេត្តបាត់ដំបង ​៖ ​យុវជន​ម្នាក់ ​ត្រូវ​​​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ​បន្ទាប់​ពី​មាន​ពាក្យ​​បណ្ដឹង ​ចោទប្រកាន់​ថា បាន​លួច​គោ​យន្ត​កន្ត្រៃ​ របស់​អ្នក​ភូមិ​មួយ​គ្រឿង​​ បំណង​យក​ទៅ​លក់​ ហើយ​ទិញ ​ម៉ូតូ​​ថ្មី​ជិះ​សង្ហារ​​ដូច​គេ​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ មក​រា ​ស្ថិតនៅ​ក្នុង​​ភូមិ​ស្រះ​ថត ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ។

យោង​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ ឆាយ ប៊ុ​ន​ឆៃ អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ រីឯ​ម្ចាស់​គោ​យន្ត​ឈ្មោះ​ ឡាំ រុន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ​។ របាយ​ការ​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​បាន​លួច​យក​គោ​យន្ត​ ពីក្រោម​ផ្ទះ ពេល​ម្ចាស់​នាំ​គ្នា​ទៅ​​ធ្វើ​ចម្ការ​ ។ ក្រោយ​ពី​លួច​បាន​​ហើយ​ ជនសង្ស័យ​បាន​បើក​ យក​ទៅ​លក់​នៅ​ ស្រុក​មោង​ឫ​ស្សី លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ មក​រា ទើប​សមត្ថកិច្ច​ស្រាវជ្រាវ ​ឃាត់ខ្លួន​ជនសង្ស័យ និង​រក​ឃើញ​គោ​យន្ត​វិញ​ ។

ម្ចាស់​គោ​យន្ត​​បាន​និយាយ​ថា ខ្លួន​បាន​បើក​គោ​យន្ត​ ទៅ​ផ្ញើ​ទុក​ក្រោមផ្ទះ​បងប្រុស​​ នៅ​ភូមិ​ស្រះ​ថត ឃុំ​ព្រៃ​ត្រ​ឡា ហើយ​ខ្លួន​និង​បងប្រុស ​ក៏​នាំ​គ្នា​ទៅ​​ចម្ការ​​អស់​ ។ លុះ​ពេល​ល្ងាច​ត្រឡប់​មក​​វិញ ស្រាប់តែ​បាត់គោ​យន្ត​ពីក្រោម​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ​។ ​ក្រោយ​ពី​ដើរ​សួរនាំ​អ្នក​ភូមិ ទើប​ដឹង​​ពី​មុខសញ្ញា ហើយ​​​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ស្រុក​​ជួយ​អន្តរាគមន៍ ​។ ​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​​​គោ​យន្ត​នោះ​​ប្រាក​ដ​មែន​ ​ដោយ​សារ​ខ្លួន​ចង់​បាន​ម៉ូតូ​​ជិះឡូយ ឆាយ​​​ដូច​គេ ។​

​​ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ជំនាញ ​​សួរនាំ​​ដើម្បី​​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ​ចំណែក​គោយន្ត​សមត្ថកិច្ច​បាន​ប្រគល់​ ជូន​ទៅ​ឱ្យ​​ម្ចាស់​ដើមវិញ ៕

ចង់បាន​ម៉ូតូ​ជិះ​សង្ហារ​ បែកគំនិតលួច​គោ​យន្ត​គេយក​ទៅ​លក់​ ត្រូវ​សមត្ថកិច្ច​​​​ចាប់​ខ្លួន​
ចង់បាន​ម៉ូតូ​ជិះ​សង្ហារ​ បែកគំនិតលួច​គោ​យន្ត​គេយក​ទៅ​លក់​ ត្រូវ​សមត្ថកិច្ច​​​​ចាប់​ខ្លួន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត