គ្រាន់តែអំណោយជូនភ្ញៀវ ទិញអស់ ៤សែនដុល្លារ ខណៈមង្គលការធ្វើឲ្យ ផ្អើលអ្នកជិតខាង

ចិន៖ ពិធីរៀបការមួយ បានធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកជិតខាងជាខ្លាំង និងធ្វើឲ្យពួកគេយល់ថា នេះគ្រាន់តែជា ការថតកុនប៉ុណ្ណោះ តែបែរជារឿងពិត ទៅវិញ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍ យ៉ាងអធិកអាធមមួយ បានប្រារព្ធនៅក្នុង សហគមន៍មួយ​ នៃខេត្ដ  Guangdong ដែលបង្ហាញពី រថយន្ដស៊េរីទំនើបជាច្រើនគ្រឿង និង មានគេឃើញ កូនកំលោះ ដើរចេញពីក្នុង រថយន្ដមួយ ចំនោមនោះ ក្នុងសំលៀកបំពាក់ដូចជា ស្ដេចចិនបុរាណ។ អ្វីដែលកាន់ តែចាប់អារម្មណ៍នោះ គឺអ្នករួមដំណើរ នឹងកូនកំលោះ ក៏សុទ្ធសឹងតែ ស្លៀកសំលៀកបំពាក់ បែបចិនបុរាណទាំងអស់ ដូចជា ក្នុងរឿងភាគចិន ឆ្ពោះទៅកាន់ គេហដ្ឋានកូនក្រមុំ។

ជួបជាមួយនឹង អ្នកជិតខាងម្នាក់ បាននិយាយឲ្យដឹងថា គាត់ដំបូងយល់ថា គេកំពុងតែថតកុន តែគាត់ បានដឹងថា នេះជាការរៀបការ មែនទែន នៅពេលដែលគាត់សួរអ្នកដទៃ។ ជាមួយគ្នានោះ រូបភាពជាច្រើននៃពិធីរៀបអាពាហ៍ ពិពាហ៍នេះ បានលេចផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គម និងមានពាក្យចចាមអារាមថា កូនកំលោះជា អ្នកមកពី ម៉ាកាវ និងគ្រាន់តែ អំណោយជូនភ្ញៀវចូលរួមមង្គលការនេះ គឺចំណាយអស់ប្រាក់ សរុប ២.៨លាន យ័ន ឬ ៤សែន ដុល្លារអាមេរិក។

គ្រាន់តែអំណោយជូនភ្ញៀវ ទិញអស់ ៤សែនដុល្លារ ខណៈមង្គលការធ្វើឲ្យ ផ្អើលអ្នកជិតខាង

គ្រាន់តែអំណោយជូនភ្ញៀវ ទិញអស់ ៤សែនដុល្លារ ខណៈមង្គលការធ្វើឲ្យ ផ្អើលអ្នកជិតខាង
គ្រាន់តែអំណោយជូនភ្ញៀវ ទិញអស់ ៤សែនដុល្លារ ខណៈមង្គលការធ្វើឲ្យ ផ្អើលអ្នកជិតខាង
គ្រាន់តែអំណោយជូនភ្ញៀវ ទិញអស់ ៤សែនដុល្លារ ខណៈមង្គលការធ្វើឲ្យ ផ្អើលអ្នកជិតខាង

សម្រាប់រឿងរ៉ាវទាំងនេះ បានធ្វើឲ្យសាធារណៈជនមួយចំនួន យល់ថា ពិធីរៀបការសម័យថ្មី ចូលចិត្ដចាយលុយ និងបង្អួត សំភារៈថ្លៃៗទាំងនោះ ជាជាង ចង់បានសុភមង្គល។ ចុះប្រិយមិត្ដ យល់ស្របដែរឬទេ?

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត