ដឹង​អត់ថា​អាស៊ីតហ្វូលិក​មានប្រយោ​ជន៍​អ្វីខ្លះ​?

ដឹង​អត់ថា​អាស៊ីតហ្វូលិក​មានប្រយោ​ជន៍​អ្វីខ្លះ​?

​អាស៊ីតហ្វូលិក​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីតាមីន B9 ហើយក៏​មាន​សារៈសំខាន់​ច្រើនយ៉ាង​ដែរ​ចាប់​ពី​ការបង្កើត និង​ជួសជុល DNA ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​រហូតដល់​បំពេញ​មុខងារ​ដល់​ខួរក្បាល​។ ដោយសារតែ វា​ជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ដូច្នេះ​រាងកាយ​មិន​អាច​រក្សា​វា​បាន​ក្នុង​ខ្លួន​ទេ ដូច្នេះ​អ្នក​ត្រូវតែ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​នេះ​រាល់ថ្ងៃ​។

​កង្វះ​វីតាមីន​មួយ​នេះ ប្រហែលជា​អាច​បណ្តាលឱ្យមាន​បញ្ហា​ច្រើន​កើតឡើង​។ បើសិន​ជា​អ្នក​មិន​អាច​ទទួលបាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់ អ្នក​អាច​នឹង​មាន​បញ្ហា​ជាច្រើន​ដូចជា ខ្សោយ អស់កម្លាំង ឆេវឆាវ ភ្លេចភ្លាំង​ច្រើន មិន​ឃ្លាន​អាហារ និង​ស្រក​ទម្ងន់​។ ជំងឺ​កង្វះ​គ្រាប់​ឈាម​ដែល​ទាក់ទង​នឹង​ការ​កង្វះ​វីតាមីន B9 ប្រហែលជា​អាច​កើត​មាន​ជាមួយនឹង​ការ​ខូច​តម្រងនោម ចំពោះ​អ្នក​ញ៉ាំ​ស្រា​ច្រើន​។ ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កង្វះ​ជីវជាតិ​មួយ​នេះ​ណាស់​។ អ្នកជំនាញ​និយាយថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​អាស៊ីហ្វូលិក ជាពិសេស​បើសិនជា​ពួកគេ​ទទួលបាន​ជីវជាតិ​មួយ​នេះ​មិន​គ្រប់គ្រាន់​ពី​របប​អាហារ​តែម្តង ដើម្បី​កុំឱ្យ​កូន​កើត​មក​ខូច​អវៈយវៈ​។

មិនមែន​មាន​តែ​ស្ត្រី​ទេ​ដែល​ទទួលបាន​ប្រយោជន៍​ពី​អាស៊ីតហ្វូលិ​កនេះ ប៉ុន្តែ​បុរស​ក៏​អញ្ចឹង​ដែរ​។ ដូច្នេះ​តើ​អាស៊ីតហ្វូលីក​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

ជំនួយ​ដល់​សុខភាព​ប្រព័ន្ធ​បេះដូង​សរសៃឈាម​
អាស៊ីតហ្វូលីក​គឺជា​ដៃគូរ​របស់​វីតាមីន B12 ដែល​មាន​តួ​នាទិបង្ការ​ការកើតជា​កំណ​កឈាម ដូច្នេះ​វា​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

ជួយ​ឱ្យមាន​អារម្មណ៍​ល្អ​
ថ្នាំ​បំប៉ន​ដែល​មាន​ជីវជាតិ​មួយ​នេះ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​លើ​អ្នក​មាន​បញ្ហា​បាក់​ទឹកចិត្ត​។ វា​ក៏​ជា​របស់​ដែល​អាច​ជួយ​ធ្វើឱ្យ​អារម្មណ៍​ហ្នឹង​ន​រដែរ​។

ជួយ​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម​
អាស៊ីតហ្វូលីក​ជួយ​កាត់បន្ថយ​ចំនួន​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម​។ អ្នកជំនាញ​និយាយថា ជំងឺ​ទឹកនោម​ផ្អែម​គឺ​មាន​កម្រិត​ជាតិ​ខ្លាញ់​មួយ​នេះ​ខ្ពស់​ណាស់​ក្នុង​ឈាម​។

ការពារ​ខួរក្បាល​
ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា អាស៊ីតហ្វូលីក​ប្រហែលជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​រហូត​ដល់ ៥០​ភាគរយ​ឯណោះ​។ ជីវជាតិ​មួយ​នេះ​ក៏​ជួយ​បង្កា​រការ​ភ្លេចភ្លាំង​ពេល​អាយុ​ច្រើន​ដែរ​។
​ខាងក្រោម​នេះ​គឺជា​ប្រភព​អាហារ​ដ៏​ល្អ​បំផុត​នៃ​អាស៊ីតហ្វូលីក​៖
•​    ​សណ្តែក​
•​    ​បន្លែ​ពណ៌​បៃតង​
•​    ​ក្រូច​
•​    ​ផ្លែឈើ​ដូចជា ស្វាយ ល្ហុង ចេក និង​ផ្លែ​បឺ​
•​    ​ស៊ុត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។