វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

Doliprane TVC

​នៅ​ថ្ងៃទី​០៧ ​ខែមករា ឆ្នាំ​២០១៦ វ៉ាង ស្រីណូ មិនបាន​ធ្វើ​ពិធី​ខួបកំណើត​ខ្លួន ដែលមាន​លក្ខណៈ​ធំដុំ​ដូចជា​បណ្តា​ឆ្នាំមុនៗ​នោះទេ នាង​ធ្វើ​ត្រឹមតែ​លក្ខណៈ​ជួបជុំ​គ្រួសារ​តែប៉ុណ្ណោះ​។ ថ្វីត្បិតតែ​មិនបាន​ធ្វើ​ពិធី​ធំដុំ ក៏ពិតមែន តែ វ៉ាង ស្រីណូ ហាក់ដូចជា​រីករាយ​ប្លែក ជាពិសេស​មើលទៅ​រូប​សម្រស់​របស់​នាង​កាន់តែ​ស្រស់ស្អាត​ជាង​មុន​ទ្វេ​រដង ទោះបីជា​នាង​មាន​អាយុ​ច្រើន​បន្តិច​ក្តី ។ និយាយ​ដល់​រឿ​ស្នេហា​វិញ វ៉ាង ស្រីណូ បាន​ប្រាប់ថា មាន​ទាំង​បុរស ខ្មែរ ចិន កូរ៉េ ស្រលាញ់​នាង ក្នុងនោះ​ថែមទាំង​មាន​អ្នកជំនួញ​ទៀតផង ។ អីយ៉ា វ៉ាង ស្រីណូ ពិតជា​មិនធម្មតា​មែន នេះ​ជា​រឿង​ធម្មតា​ទៅហើយ សម្រាប់​តារា​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​គួរ​ឲ្យ​ស្រលាញ់​នោះ ។

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

​វ៉ាង ស្រីណូ បានបញ្ជាក់​ប្រាប់ថា ចំណង​ស្នេហ៍​របស់​នាង​និង​បុរស​ខ្មែរ​រស់នៅ​សហរដ្ឋ​អា​េ​ម​រិ​ក ដែល​បាន​ទំនាកទំនង​គ្នា​ជា​យូរ​មកហើយ​នោះ គឺ​បាន​បែកបាក់​គ្នា​ហើយ ដោយសារតែ​ការមិនទុកចិត្ត គ្នា​ទៅវិញទៅមក ។ ទោះបីជា វ៉ាង ស្រីណូ ប្រកាស​បែបនេះ​ក្តី ទាំង​អ្នក​ក្នុង​និង​ក្រៅ​សិល្បៈ​សុទ្ធតែ​បានដឹងថា វ៉ាង ស្រីណូ ជា​តារា​ស្រី​សម្បូរ​ស្នេហ៍ និង​មាន​អ្នក​តាម​ស្រលាញ់​ច្រើន ហើយ​រូបនាង​ក៏មាន​អ្នក​ពិសេស នៅក្នុង​ចិត្ត​រួចហើយ​ដែរ ដោយ​បុរស​រូបនោះ ជា​អ្នកមាន​ទ្រព្យ​និង​មាន​រូបរាង​សង្ហារ គ្រាន់តែ​នាង​ព្យាយាម លាក់បាំង​មិន​ឲ្យ​គេ​ដឹង​តែប៉ុណ្ណោះ ។

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

​វ៉ាង ស្រីណូ និយាយថា អាយុ​ប៉ុណ្ណឹង ក៏​មិនទាន់​ហួសពេល​នឹង​រៀបការ​ដែរ ហើយ​ចាំ​ប៉ុន្មាន​ឆ្នាំ​ទៀត​ក៏​មិនជា​បញ្ហា​ឡើយ តែ​រក​អ្នក​ដែល​ពិតប្រាកដ​មិនឃើញ នាង​ទទួលស្គាល់ថា មាន​ទាំង​បុរស ខ្មែរ ចិន និង កូរ៉េ តាម​សុំ​ស្នេហ៍​និង​ចែចូវ​នាង​ទៅតាម​ផ្លូវច្បាប់ បន្ទាប់ពី​ស្គាល់គ្នា​តាម​ការចូលរួម​កម្មវិធី និង​ជជែក​គ្នា​អំពី​រឿង​រកស៊ី ។​ប៉ុន្តែ​នាង​មិនទាន់​ជ្រើសរើស គ្រាន់តែ​រាប់អាន​ជា​លក្ខណៈ​មិត្តភក្តិ ព្រោះ​អនាគត​គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​នោះទេ លុះត្រាតែ​ពេលវេលា​មកដល់​ទើប​ដឹង​ការពិត ។

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

​វ៉ាង ស្រីណូ នៅតែ​ស្រស់ស្អាត និង​មាន​គេ​ហៅ​ថត​ភាពយន្ត​ដូច​មុន​ដដែល ទោះបីជា​នាង​បាន​សម្រាក ពី​អាជីព​សម្តែង​អស់​រយ:ពេល​ជាច្រើន​ឆ្នាំ​មកហើយ​ក្តី នាង​បាន​ប្រាប់ថា ថ្មីៗ​នេះ​នាង​ត្រូវ​សម្តែង​រឿង​មួយ​ឲ្យ​ទូរទស្សន៍ តែដោយសារ​ទីតាំង​ថត​គឺ​នៅ​ឆ្ងាយ​តាម​ខេត្ត​ឆ្ងាយៗ និង​ត្រូវ​ថត​ក្រោម​ពន្លឺ​ក្តៅ​ផង ទើប​នាង​មិន​ទទួល​ថត ប៉ុន្តែ​សម្រាប់​ការថត​ខា​រ៉ា​អូ​ខេ​វិញ នាង​នៅ​បន្ត​ថត​ដូចដើម ។

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

​តាមពិត​ការវិល​ត្រឡប់មក​វិស័យ​សិល្បៈ​វិញ​របស់ វ៉ាង ស្រីណូ គ្រាន់តែ​ជា​ការងារ​កំសាន្ត​អារម្មណ៍​របស់​នាង តែប៉ុណ្ណោះ ពីព្រោះ​នាង​មាន​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​ជាច្រើន​ទៀត ដែល​ត្រូវ​មើល​ការខុសត្រូវ ទោះបីជា​នាង​មិន​ប្រកប​អាជីព​សិល្បៈ​ក៏​នាង​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​ដែរ ៕ អា​លី​ណា

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន

វ៉ាង ស្រីណូ អួតមាន​អ្នក​ស្រលាញ់​ច្រើន