ស្ដេច​គ្រឿងញៀន​​ម៉ិកស៊ីកូ ចង់​ទិញ​ក្លិប​ Chelsea មុន​ពេល​ចាប់​ខ្លួន

ស្ដេច​គ្រឿងញៀន​​ម៉ិកស៊ីកូ ចង់​ទិញ​ក្លិប​ Chelsea មុន​ពេល​ចាប់​ខ្លួន

​Joaquin Guzman ស្ដេច​គ្រឿងញៀន​​ម៉ិកស៊ីកូ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ “El Chapo” ត្រូវ​បាន​គេ​រាយការណ៍​ថា ​ធ្លាប់​ចង់​ទិញ​យក​ក្លិប​យក្ស​របស់​អង់គ្លេស​​តោ​ខៀវ​ Chelsea ​មុន​ពេល​មហាសេដ្ឋី​រុស្សី Roman Abramovich ​ទិញ​នៅ​ឆ្នាំ​២០០៣។

 

ស្ដេច​គ្រឿងញៀន​​ម៉ិកស៊ីកូ ចង់​ទិញ​ក្លិប​ Chelsea មុន​ពេល​ចាប់​ខ្លួន

 

​កាសែត​អេស្ប៉ាញ​ Sport ​បាន​លើក​ឡើង​ថា El Chapo ដែល​ត្រូវ​បាន​ចាប់​ខ្លួន​សប្ដាហ៍​មុន​​ បន្ទាប់​ពី​ហែក​គុក​កាល​ពី​៦​ខែ​មុន​នោះ គឺជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​​ខាង​វិស័យ​បាល់ទាត់​ខ្លាំង​​ និង​ចង់​ធ្វើ​ជា​សហគ្រិន​ផង​ដែរ​​ ​ដោយ​ចង់​ដេញ​ថ្លៃ​ ទិញ​ក្លិប​​អាជីព​លំដាប់​កំពូល​អង់គ្លេស Chelsea។

 

ស្ដេច​គ្រឿងញៀន​​ម៉ិកស៊ីកូ ចង់​ទិញ​ក្លិប​ Chelsea មុន​ពេល​ចាប់​ខ្លួន
​បើ​តាម​របាយការណ៍​មួយ​​ឲ្យ​ដឹង​ថា​ El Chapo ​មាន​ប្រាក់​ប្រហែល​​៦៩៧​លាន​ដុល្លារ (ជាង​៩៩៣,៦​លាន​ដុល្លារ) ​ហើយ​បុរស​រូប​នេះ គឺជា​​អ្នកគាំទ្រ​ដ៏​ងប់ងុល​ម្នាក់​របស់​ក្រុម​បាល់ទាត់​ Puebla ​ដែល​លេង​នៅ​លីក​កំពូល​ម៉ិកស៊ីកូ Liga MX៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror