មនុស្ស​ជាង​១០​នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​១៣​លើក​(​យប់​៧​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ (​ប្រុស​) របួសធ្ងន់​១២​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៧​នាក់​(​យប់​១០​នាក់​)​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធុន​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៨​លើក មិន​គោរព​សិទ្ធ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក ស្រវឹង ១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​គ្រោះថ្នាក់ ១​លើក​ផងដែរ​។​

​ដោយឡែក​ម្សិលមិញ​នេះ​ផងដែរ​នគរ​នាល​ចរាចរណ៍​បាន​រកឃើញ​យាន​ល្មើស សរុប​ទូទាំងប្រទេស​មាន​៨០២៦​គ្រឿង បានធ្វើ​ការអប់រំ​មាន ៣៧១៥៤​គ្រឿង និង​ពិន័យ​សរុប ៤២៧២​គ្រឿង និង​ឃាត់​យាន​ទុក​ចំនួន​៥​គ្រឿង​៕

មនុស្ស​ជាង​១០​នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​