សម្ដេចតេជោ៖ ខ្ញុំគិតថា គោលបំណងដែល យើងម្នាក់ៗចង់បាន ក្នុងជីវិត គឺសុភមង្គល ក្នុងក្រុមគ្រួសារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញពីតឹកចិត្ត និងគោលបំណង ដែលមនុស្សម្នាក់ៗ ចង់បានក្នុងជីវិត គឺសុភមង្គលក្នុងគ្រួសារ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេច បានសរសេរ លើកឡើងថា "ខ្ញុំគិតថាគោលបំណង ដែលយើងម្នាក់ៗ ចង់បានក្នុងជីវិត គឺសុភមង្គលក្នុងក្រុមគ្រួសារ ការចាប់ផ្តើមអប់រំកុមារ នៅវ័យតូចៗ ដូចជាចៅៗរបស់ខ្ញុំ ទាំងអស់នេះ គឺពិតជាជួយដល់ ជីវិតរស់នៅរបស់ ពួកគេទៅថ្ងៃអនាគត ខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងណាស់ ដែលកាលពីពេលថ្មីៗ កន្លងទៅនេះបានចំណាយ ពេលនៅក្បែរចៅៗ ជាទីស្រឡាញ់គ្រប់គ្នា"។

សម្ដេច បានសរសេរបន្តទៀតថា "ទោះបីពេលខ្លះ យើងមានអារម្មណ៍ ខុសគ្នារវាងជីតា និងចៅក៏ពិតមែន តែពេលវេលាដែលយើង បានចំណាយជាមួយគ្នា គឺកាន់តែបង្កើន បាននូវភាពយល់ចិត្ត និងក្តីស្រឡាញ់ទ្វេឡើង ខ្ញុំបានបង្ហាញអស់ពីបេះដូង នូវទឹកចិត្តអាណិតស្រឡាញ់ចៅៗ ដោយបានពរចៅ និងដឹកដៃចៅ កំសាន្តតាមមាត់សមុទ្រ ព្រមទាំងមានឱកាស បង្ហាត់បង្ហាញឲ្យចៅៗបានជួប និងចេះគោរពចាស់ទុំ ទូទៅប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរ និងទឹកចិត្តសណ្តោស ដល់ពលរដ្ឋទន់ខ្សោយ"។

ជាចុងក្រោយ សម្ដេចបានសរសេរ សារជូនពរ ដល់បងប្អូនជនរួមជាតិ និងក្រុមគ្រួសារទាំងអស់ បានជួបតែសេចក្តីសុខ និងសុភមង្គមក្នុងក្រុម គ្រួសារគ្រប់ៗគ្នា៕