គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ មករា បណ្តាលឲ្យ មនុស្សស្លាប់ ៧នាក់ និងរបួស១៥នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៣លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស) របួសធ្ងន់ ១២នាក់ (ស្រី ៣នាក់) របួសស្រាល ៣នាក់ ( ស្រី ១នាក់ ) និងមិនពាក់មួកពេល គ្រោះថ្នាក់មាន ១៧នាក់ (យប់ ១០នាក់)។

យោងតាមអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ៦គ្រឿង រថយន្តធុនធំ ២គ្រឿង និងយានផ្សេងៗ ១គ្រឿង។

មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៨លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក ស្រវឹង ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើកផងដែល ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៨០២៦គ្រឿង បានធ្វើការអប់រំមាន ៣៧១៥៤គ្រឿង និងពិន័យសរុប ៤២៧២គ្រឿង និងឃាត់យានទុកចំនួន ៥គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ មករា បណ្តាលឲ្យ មនុស្សស្លាប់ ៧នាក់ និងរបួស១៥នាក់