បះសក់! ថតបានខ្មោចរុញរទេះ បោសសំអាត ក្នុងសាលារៀន (មានវីដេអូ)

អាមេរិក៖ កាលពីពេលថ្មីៗនេះ សាលាមួយ ដែលស្ថិតនៅក្នុង​សហរដ្ឋអាមេរិក ត្រូវគេយល់ឃើញថា ប្រហែលជាមាន ខ្មោចអ្នកបម្រើ ក្រោយពីរទេះដាក់ប្រដាប់សំអាត អាចដំណើរការដោយខ្លួនឯង ចេញពីមាត់ទ្វារបន្ទប់ទឹក។

វីដេអូមួយដែលត្រូវបានគេ រាយការណ៍ថា ថតឡើង តាមរយៈកាមេរ៉ាសុវត្ថិភាព នៅក្នុងសាលារៀនមួយ ក្នុងទីក្រុង Fouke រដ្ឋ Arkansas បានបង្ហាញ យ៉ាងស្ដែង ពីសកម្មភាពរទេះប្រដាប់សំអាត មួយគ្រឿង អាចធ្វើដំណើរទៅមុខបាន ដោយគ្មានអ្នកអូស។ យ៉ាងណាមិញ វីដេអូមួយនេះដែរ ដំបូងឡើង បង្ហោះចូលទៅក្នុង យូធូប និងមានការចែកចាយយ៉ាងច្រើន។ អ្វីដែលកាន់តែ ព្រឺរោមនោះ គឺគ្មាននរណាម្នាក់បាន ចូលឬ ចេញពីកន្លែងនេះ បន្ទាប់ពី រទេះសម្រាប់បោសសំអាតនេះ បានរំកិលទៅមុខ នោះទេ នេះបើតាមរយៈការ ឆែកមើលកាមេរ៉ាសុវត្ថិភាព ឡើងវិញ ។

តើពិតទេ? ដែលអាចមាន ដួងព្រលឹងខ្មោចនៅក្នុងសាលារៀននោះ?

សូមទស្សនាវីដេអូខាងក្រោម៖

បះសក់! ថតបានខ្មោចរុញរទេះ បោសសំអាត ក្នុងសាលារៀន (មានវីដេអូ)

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត