អស្ចារ្យ! បុរសហ្វីលីពីនប្រើកម្លាំងផោម ពន្លត់ភ្លើងទៀន៥ ដើម ក្នុងពេលតិចជាង ៣០វិនាទី! (មានវីដេអូ)

ហ្វីលីពីន៖ បុរសវ័យ ២៨ឆ្នាំ បានជាប់ក្នុងកំណត់ត្រាពិភពលោក ដែលមិននរណាម្នាក់អាចធ្វើដូច នោះគឺអាចប្រើកម្លាំង ផោម ពន្លត់ភ្លើងទៀន។

អស្ចារ្យ! បុរសហ្វីលីពីនប្រើកម្លាំងផោម ពន្លត់ភ្លើងទៀន៥ ដើម ក្នុងពេលតិចជាង ៣០វិនាទី! (មានវីដេអូ)

លោក Ronald Cabañas ជាអ្នករស់នៅក្នុងភូមិ Barangay Camandag អាចពន្លត់ភ្លើងទៀន ៥ដើម តិចជាង ៣០វិនាទី តាមរយៈកម្លាំងខ្យល់ ចេញពីគូទរបស់គាត់។ យ៉ាងណាមិញ សកម្មភាពរបស់គាត់ បានបង្ហាញឡើង កាលពីឆ្នាំ ២០១៤ ប៉ុន្ដែទើបតែទទួលស្គាល់ជាផ្លូវការ នាពេលថ្មីៗនេះ តាមរយៈ RecordSetter.com ដែលជាភ្ញាក់ងារសម្រេចក្ដី ដែលអនុញ្ញាតឲ្យ មនុស្សគ្រប់គ្នាបញ្ជូនឯកសារឬ ភាពបិុនប្រសប់របស់ខ្លួន ដើម្បីទទួលស្គាល់ និងជាប់ក្នុង កំណត់ត្រាពិភពលោក។ 

នៅក្នុងនោះ បានឲ្យដឹងថា លោក Ronald Cabañas គឺជាកសិករ និង ជាអ្នកជញ្ជូនឥវ៉ាន់ នេះបើតាម អ្នកគ្រប់គ្រងគាត់ ឈ្មោះ Gerard Jessie ជាអ្នកបង្ហោះវីដេអូនេះ ចូលទៅក្នុង RecordSetter.com បាននិយាយប្រាប់ភ្នាក់ងារ អ្នកសារព័ត៌មាន។ គាត់បាន និយាយប្រាប់ឲ្យដឹងទៀតថា លោក Ronald Cabañas មិនចេះអក្សរនោះទេ ដោយសារតែ គាត់ឈប់រៀន តាំងពីថ្នាក់ទី ៣ តែគាត់បែរជាមានភាពបិុនប្រសប់ ជាច្រើនទៅវិញ ដូចជា គាត់អាចប្រើធ្មេញដ៏រឹងរបស់គាត់ លើកតុ ដែលមានក្មេងអង្គុយពីលើបាន ពិតជាអស្ចារ្យ។

សម្រាប់ការពន្លត់ភ្លើងទៀន តាមរយៈក្លិនផោមគាត់វិញ គឺមិនបង្ក ក្លិនអាក្រក់អ្វីនោះទេ នោះគ្រាន់តែខ្យល់ធម្មតាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គាត់អាចពន្លត់ភ្លើងទៀន នំខេកដូចគ្នា តែទាស់ត្រង់ថា ក្រោយពីពន្លត់ហើយ គ្មានអ្នកណា ហ៊ានញ៉ាំនំនោះទេ៕

សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត