សកម្មភាពស្តែងៗ វះដុំពក ទំហំប៉ុនកូនបាល់ ចេញពី.ក បុរសម្នាក់ ឃើញហើយ ព្រឺក្បាល (មានវីដេអូ)

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលបង្ហាញពី សកម្មភាពវះដុំពក ចេញពីកញ្ចឹង.ក បុរសម្នាក់ ត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube និងមានការចែកចាយ ជាបន្តបន្ទាប់ នៅលើបណ្តាញ អ៊ីនធឺណែត។ វីដេអូនោះដែរ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងព្រឺក្បាល យ៉ាងខ្លាំង ក្រោយបានទស្សនា។

សកម្មភាពស្តែងៗ វះដុំពក ទំហំប៉ុនកូនបាល់ ចេញពី.ក បុរសម្នាក់ ឃើញហើយ ព្រឺក្បាល (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលមានរយៈពេល ប្រមាណជិត ១នាទីនោះ បានបង្ហាញឲ្យឃើញ វេជ្ជបណ្ឌិតស្រីម្នាក់ មានឈ្មោះថា ឬត្រូវគេហៅថា Dr. Pimple Popper បានវះដុំពក ទំហំប៉ុនកូនបាល់ ចេញពីកញ្ចឹង.ក របស់បុរសម្នាក់ ដែលមើលទៅ ពិតជាគួរឲ្យស្រៀវ មែនទែន។

វេជ្ជបណ្ឌិតស្រី Lee បានឲ្យដឹងថា ដុំពកនោះ គឺជាដុំពកនៃស្បែក ដែលត្រូវបាន គេហៅថា "Epidermoid Cyst"។ វេជ្ជបណ្ឌិតស្រី Lee បានពន្យល់ប្រាប់ថា «នៅពេលដែល ដុំពកនៃស្បែកនេះធ្លាយ វានឹងបង្កើតទៅជា ការរលាយខ្លាំង បណ្តាលឲ្យស្បែក ប្រែជាក្តៅ ផុយ ឈឺ ហើម ហើយប្រែក្លាយ ទៅជាបូស។ ការវះ និងបង្ហូរ (I&D) សារធាតុរាវ ដែលមានក្លិនអាក្រក់ ចេញពីដុំពកនោះ គឺជាដំណោះស្រាយ យ៉ាងឆាប់រហ័សបំផុត នៃរោគសញ្ញា បែបនេះ»។

គួរបញ្ជាក់ផងដែរថា វេជ្ជបណ្ឌិតស្រី Dr. Sandra Lee គឺជាអ្នកជំនាញ វះកាត់ និងស្បែក ហើយក៏ជា អ្នកជំនាញផ្នែកមុន ផងដែរ នៅឯរដ្ឋ California សហរដ្ឋអាមេរិក ដែលជាញឹកញាប់ វេជ្ជបណ្ឌិតស្រី រូបនេះ តែងតែបង្ហោះវីដេអូ ពីដំណើរការ នៃការវះកាត់ ឬអនុវត្តផ្សេងៗ ដើម្បីឲ្យអ្នកគាំទ្រ របស់នាងទស្សនា៕

សូមទស្សនាសកម្មភាព នៃការវះដុំពកនោះ ទាំងអស់គ្នា៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត