កុំឱ្យ​រលាក​ពោះវៀន​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​?

កុំឱ្យ​រលាក​ពោះវៀន​គួរ​ធ្វើ​ម៉េច​ទើប​ល្អ​?

​ការ​រលាក​ពោះវៀន​មិនមែន​ជា​ជំងឺ​ទេ វា​គ្រាន់តែ​ជា​ចង្កោម​រោគសញ្ញា​ដែល​មាន​ការប្រែប្រួល​ទៅលើ​មុខងារ​របស់​ពោះវៀន ប៉ុន្តែ​គ្មាន​បញ្ហា​ទៅលើ​រចនាសម្ព័ន្ធ​របស់​វា​ឡើយ​។ សញ្ញា​របស់​វា​មានដូចជា ឈឺ​ពោះ រាក​រូស ទល់​លាមក និង​ហើមពោះ​។ ការ​ដែល​រស់នៅ​ជាមួយ​នឹង​អាការៈ​បែប​នេះ​យូរៗ​ទៅ អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​រហូតដល់​កើត​មាន​ជំងឺ​ផ្សេង​ដូចជា​ជំងឺ​ឬ​ស​ដូង​បាត​ជាដើម​។

  • ​អនុវត្ត​រស់នៅ​ស្អាត និង​ចៀសវាង​ស្ត្រេ​ស​។ ការ​ហាត់ប្រាណ​បន្ធូរ​អារម្មណ៍ និង​វិធីសាស្ត្រ​គ្រប់គ្រង​ស្ត្រេ​ស​អាច​ជួយ​ពង្រឹង​ដល់​ការ​ផ្ចង់​អារម្មណ៍ និង​កាត់បន្ថយ​ការ​ថប់​អារម្មណ៍ និង​បាក់​ទឹក​ចិត្តបាន​។​
  • ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ឆៅ អាហារ​មិន​ឆ្អិន និង​គ្មាន​អនាម័យ ព្រោះ​អាហារ​ទាំងនេះ​អាច​នាំ​ឱ្យ​បង្ក​រោគ​ដល់​ក្រពះ និង​ពោះវៀន​បាន​ព្រោះតែ​មេរោគ​មិនទាន់​បាន​សម្លាប់​។
  • ​បើសិន​ជា​អ្នក​ទើបតែ​មាន​ការបង្ក​រោគ​នៅ​ក្រពះ​ថ្មីៗ​នេះដែរ អ្នក​គួរតែ​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​ដូចជា ផលិតផល​ធ្វើ​ពី​ទឹកដោះគោ យ៉ា​អួ ឬ​ថ្នាំ​បំប៉ន​ប្រូ​បាយ​អូ​ទិច​តែ​ម្តង​ទៅ​។
  • ​បើសិន​ជា​អ្នក​មាន​បញ្ហា​ឈឺ​សាច់ដុំ អ្នក​ទំនងជា​ងាយ​នឹង​រលាក​ពោះវៀន​ដែរ ដូច្នេះ​ធ្វើយ៉ាងណា​ញ៉ាំ​អាហារ​សម្បូរ​អង់​ទី​អុកស៊ី​ដង់​ឱ្យបាន​ច្រើន​ដូចជា បន្លែ និង​ផ្លែឈើ និង​ចៀសវាង​ស្ត្រេ​ស​។ ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​បាក់​ទឹកចិត្ត​ក៏​អាច​កាត់បន្ថយ​ការ​រលាក​ពោះវៀន​ក្រោយ​ពី​ឈឺ​សាច់ដុំ​ដែរ​។
  • ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ព្រោះ​វា​មិន​ត្រឹមតែ​មិន​ឱ្យ​រលាក​ពោះវៀន​ទេ តែ​ក៏​ល្អ​ចំពោះ​ថ្លើម និង​ជីវិត​ផ្លូវភេទ​ដែរ​។
  • ​របប​អាហារ​មាន​ជាតិ​សរសៃ​ទាប​អាច​សម្រួល​ដល់​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន​បាន​។ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ទៅ​។
  • ​ចៀសវាង​ការ​ញ៉ាំ​អា​ហារហិ និង​អាហារ​សម្បូរ​ខ្លាញ់
  • ​ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដូចជា កាហ្វេ​តែ​
  • ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ជ្រុល​ឡើយ ជាពិសេស​មិន​ត្រូវ​ញ៉ាំ​អាហារ​នៅ​ពាក់កណ្តាល​យប់​តែម្តង​។​
  • ​ហាត់ប្រាណ​ទៀងទាត់ គេង​គ្រប់គ្រាន់ ចៀសវាង​ការជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។