គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​


គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

​​គ្រូបង្រៀន​​​​​មាន​ស្មារតី​លះ​បង់​​ដ៏​កម្រ​​ជួប​ម្នាក់​​ ឈ្មោះ Chen Haiping ​​​អាយុ ៤៨ឆ្នាំ​ ដែល​​ពិការ​ដៃ​តាំង​ពី​កំណើត ​​​រស់​នៅ​សង្កាត់​ Mengmen ​ក្រុង Luliang ​ ខេត្ត​ Shanxi ភាគ​ខាង​ជើង​ប្រទេស​ចិន បាន​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​យ៉ាង​ច្រើន​​​កោត​សរសើរ​​​​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​​​​មិន​រាថយ​អស់​រយៈ​ពេល​ជាង ២៦​ឆ្នាំ។​

 

គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

 

លោក​គ្រូ Chen ​​មិន​បាន​បន្ត​ការ​សិក្សា​ឡើយ ​ក្រោយ​ពី​បញ្ចប់​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ ​ដោយ​សារ​គ្រួសារ​មាន​​ជីវភាព​ក្រីក្រ​ពេក ។ លោក​គ្រូ ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​គ្រូ​​​បឋម​ នៅ​ស្រុក​កំណើត​របស់​ខ្លួន​​តែម្ដង។

 

​​​​សាលា​បឋម​សិក្សា​ដែល​ត្រូវ​បង្រៀន​ស្ថិត​នៅ​​តំបន់​ព្រៃ​ភ្នំ នៅ​ភាគ​​ពាយ័ព្យ​ខេត្ត Shanxi ហើយ​​​​គិត​មក​ទល់​ពេល​នេះ​​មាន​រយៈ​ពេល​​ជាង ២៦​ឆ្នាំ​មក​ហើយ។

 

​នៅ​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​លោក​គ្រូ​គួរ​ឲ្យ​គោរព​​មាន​សិស្ស​រៀន​ជាមួយ​​​តិច​ទៅ​ៗ ​ប៉ុន្តែ​​ដោយ​សារ​តែ​ស្រលាញ់​អាជីព​​ជា​គ្រូ​បង្រៀន​​អប់រំ​​ក្មេង​ៗ​ជំនាន់​ក្រោយ ​លោក​គ្រូ​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ថា នឹងត​​​​ស៊ូ​បង្រៀន​​រហូត​​​​ដល់​អស់​សិស្ស៕

 

គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

 

 

គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

 

 

គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

 

 

គ្រូ​ពិការ​ដៃ​សងខាង ​ចំណាយ​ពេល​ជាង ២៦​ឆ្នាំ​តស៊ូ​បង្រៀន​សិស្ស​​ដោយ​ដីស​

 

 

ចុចអាន៖ បុរស​ជន​ជាតិ​ចិន​ជាង​​២​ម៉ឺន​នាក់​​បរិច្ចាគ​​ទឹកកាម​​ឲ្យ​ទៅ​ក្រុមហ៊ុន Alibaba

ចុចអាន៖ ​ឃើញ​រូប​ទាំង​នេះ បាន​ដឹង​ថា​ចិន​​ពូកែ​ចម្លង​សំណង់​ល្បីៗ​ប៉ុណ្ណា!

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ ​​​​People’s Daily