ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន-បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១៤ មករា ២០១៦ ​លោក​ឡេ​ង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ, លោកកើត សុធា អភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​លោកអៀង វុ​ធ អភិបាលរង​ខេត្ត រួម​ដំណើ​ដោយ​លោក អភិបាល​ក្រុ​ងប៉ៃលិន, លោក អភិ​បាលស្រុក​សំឡូត, លោក​មេឃុំ ចៅសង្កាត់ លោក​មេ​ភូមិ ដែល​មាន​ព្រំ​ប្រ​ទប់​ជាប់​​​គ្នា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​​ភូមិសាស្ត្រ​តំបន់​គ្រប់គ្រង​រដ្ឋបាល​រវាង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង និង​បន្ត​ទៅ​ចំណុច​​ភូមិសាស្ត្រ​ភូមិ​ភ្នំ​កុយ ភូមិ​សំបូរ ឃុំ​សា​លា​ក្រៅ ស្រុក​សាលា​ក្រៅ និង​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង ខេត្ត​បាត់ដំបង ។

ក្នុង​គោ​ល​បំណង ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ប្រជាពលរដ្ឋ​រស់នៅ និង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង ក្នុង​ការ​កំណត់​ព្រំប្រទល់​រដ្ឋ​បាល​រវាង​ខេត្ត​ទាំង២ឱ្យ​​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ។