ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក​២​គ្រឿង​បុក​គ្នា​នៅ​រដ្ឋ​ហា​វ៉ៃ​

អាមេរិក​៖​ឧទ្ធម្ភាគចក្រ​ទ័ព​ម៉ា​រី​ន​របស់​សហរដ្ឋអាមេរិក​ពីរ​គ្រឿង បាន​បុក​គ្នា​នៅ​ឆ្នេរ​នៃ​រដ្ឋ​ហា​វៃ សហរដ្ឋអាមេរិក​ដែល​អាច​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ស្លាប់​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters​។​

​មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់ថា មាន​ទ័ព​ម៉ា​រី​ន​ចំនួន​១២​នាក់​នៅលើ​ឧទ្ធម្ភាគចក្រ​ទាំងពីរ​គ្រឿង​នេះ​។ ប៉ុន្តែ​មិនមាន​សញ្ញា​ណាមួយ​បង្ហាញថា មាន​អ្នក​នៅ​រស់រានមានជីវិត​នោះទេ​។ យ៉ាងនេះ​ក្តី​ការស្រាវជ្រាវ​រក​ជនរ​ង​គ្រោះ​ត្រូវ​ជួប​បញ្ហា​ដោយសារ​រលក​ធំៗ​៕

ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក​២​គ្រឿង​បុក​គ្នា​នៅ​រដ្ឋ​ហា​វ៉ៃ​