វាយប្រហារ​សណ្ឋាគារ​មួយ​ក្នុងប្រទេស Burkina Faso សម្លាប់​មនុស្ស​២០​នាក់

​អ៊ូ​ហ្គា​ឌូ​ហ្គូ​៖​យោងតាម​​សារព័ត៌មាន BBC បាន​ផ្សាយ​ថា មានករណី​វាយប្រហារ​ពី​សំណាក់​ខ្មាន់កាំភ្លើង នៅក្នុង​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​អ៊ូ​ហ្គា​ឌូ​ហ្គូ ប្រទេស Burkina Faso ​បណ្តាល​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់ និង​១៥​នាក់​ផ្សេងទៀត​រងរបួស ខណៈដែល​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​។​

​អ្នកគ្រប់គ្រង​សណ្ឋាគារ Splendid លោក Robert Sangare បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ២០​នាក់​ស្លាប់ និង​១៥​នាក់​រងរបួស ខណៈដែល​នៅពេលនេះ មាន​មនុស្ស​មួយចំនួន​ត្រូវបាន​ខ្មាន់កាំភ្លើង​ចាប់ធ្វើ​ចំណាប់ខ្មាំង​។ លោក​បន្តថា មាន​រថយន្ត​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​គ្រឿង បាន​បើក​សំដៅ​ចូលក្នុង​បរិវេណ​សណ្ឋាគារ​បន្ទាប់​មក​មាន​ក្រុម​ខ្មាន់កាំភ្លើង ដែលមាន​គ្នា​ប្រមាន​ជា ៣ ឬ​៤​នាក់ ពាក់​ម៉ាស បាន​ដើរ​សំដៅ​ចូលមកក្នុង​សណ្ឋាគារ​ហើយ​បានធ្វើ​សកម្មភាព​វាយប្រហារ​តែម្តង​។​

​គួរ​បញ្ជាក់ថា ក្នុង​សណ្ឋាគារ Splendid នេះ​ត្រូវបាន​គេ​ដឹងថា សណ្ឋាគារ​មួយ​ជា​កន្លែង​ស្នាក់នៅ​របស់ UN និង​ពួកលោក​ខាងលិច​៕

វាយប្រហារ​សណ្ឋាគារ​មួយ​ក្នុងប្រទេស Burkina Faso សម្លាប់​មនុស្ស​២០​នាក់