រថយន្តលោក​អភិបាលស្រុក​ពាម​រ៍ ជុំ សាមឿន បុក​អ្នករត់ម៉ូតូឌុប​ស្លាប់

Doliprane TVC

នៅវេលា​ម៉ោងជាង​៦ ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ លោក​អភិបាល​ស្រុក​ពាម​រ៍ ជុំ សាមឿន បាន​បើករថយន្ត បុក​អ្នកជិះ​ម៉ូតូ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​ មន្ត្រី​នគ​បាលច​រាច​ខេត្ត​បាន​ឲ្យ​ដឹងថា ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៌ កម្លាំង​នគរបាល​របស់លោក បាន​ឃាត់ខ្លួន​លោក​អភិបាលស្រុក នាំយកទៅ​សួរនាំនៅស្នង ការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

រថយន្តលោក​អភិបាលស្រុក​ពាម​រ៍ ជុំ សាមឿន បុក​អ្នករត់ម៉ូតូឌុប​ស្លាប់

មុនពេល​កើតហេតុ លោក​ជុំ សាមឿន បាន​បើករថយន្ត​ម៉ាក Lexus RX-300 ពាក់​ស្លាក​លេខ 2Q-5098 ពី​ត្បូង ទៅ​ជើង ពេលនោះ ជនរងគ្រោះ ជា​អ្នករត់ម៉ូតូឌុប បើក​ម៉ូតូ​មកពី​មុខ ក៏​បុក​ពេញ ទំហឹង បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ ​តែម្តង ។​​ពេលនេះ​ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​នាំយកទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​នី​ង​ចាត់ការ​តាមច្បាប់ ហើយ​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុថា​ត់​

រថយន្តលោក​អភិបាលស្រុក​ពាម​រ៍ ជុំ សាមឿន បុក​អ្នករត់ម៉ូតូឌុប​ស្លាប់

រថយន្តលោក​អភិបាលស្រុក​ពាម​រ៍ ជុំ សាមឿន បុក​អ្នករត់ម៉ូតូឌុប​ស្លាប់