ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

Doliprane TVC

​បន្ទាប់ពី​មាន​កាសែត​ក្នុងស្រុក​មួយ​(​មិន​បញ្ចេញ​ឈ្មោះ​)​បាន​ចុះផ្សាយ​អំពី​ទំនាក់ទំនង​របស់​តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​វ័យ ២៥ ឆ្នាំ នាង ផាក ស៊ីន​ហេ (Park Shin Hye) ជាមួយ​តារា​សម្តែង​ប្រុស ផាក ហេ​ជីន (Park Hae Jin) ថា​ពួកគេ​ទាំងពីរ​នាក់​មាន​ស្នេហា​លួចលាក់​ជាមួយគ្នា ក្នុង​ពេលនេះ​តារា​ប្រុស​ស្រី​ទាំងពីរ​នាក់​នេះ​បាន​ចេញមុខ​បកស្រាយ​ការពិត ហើយ​ក៏បាន​ត្រៀម​ដាក់ពាក្យ​បណ្ដឹង​ទៅ​កាសែត​មួយ​នោះដែរ ។

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

យោងតាម​អ្នកចាត់ការ​ក្នុង​ផលិតកម្ម WM Entertainment ដែលជា​ទ្រនំ​របស់​តារា​ប្រុស​វ័យ ៣២ ឆ្នាំ លោក ផាក ហេ​ជីន ដែល​បាន​និយាយ​កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ពួកយើង​នឹង​ប្ដឹង​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​កាសែត​មួយ​នេះ​(​មិន​បញ្ជាក់​ឈ្មោះ​) ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ ។

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

ជាមួយគ្នា​នោះ លោក​ចាងហ្វាង​ផលិត WM Entertainment ក៏បានផ្តល់​បទ​សម្ភាស​ជាមួយ​កាសែត Star News ដែរ​ថា «​សម្រាប់​រឿង​មិនល្អ​ដែល​កាសែត​មួយ​នេះ​(​មិន​បញ្ចេញ​ឈ្មោះ​)​បានធ្វើ​នាពេល​កន្លងមក ពួកយើង​ក៏​នឹងមាន​វិធានការ​ទាមទារ​ឲ្យ​ពួកគេ​ចេញមុខ​ទទួលខុសត្រូវ​ជាដាច់ខាត​» ។

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ កន្លងទៅនេះ​មាន​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​វាយប្រហារ​ទៅលើ​តារា​សម្តែង​ស្រី​ស្រស់ស្អាត ផាក ស៊ីន​ហេ និង តារា​សម្តែង​ប្រុស ផាក ហេ​ជីន ថា​ពួកគេ​ទាំងពីរ​នាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​យូរណាស់​មកហើយ ដោយបាន​ដាក់​ចំណងជើង​ថា « Park Hye Jin – Park Shin Hye, May Their Love Last A Long Time » ។

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​

ផាក ស៊ីន​ហេ និង ផាក ហេ​ជីន រួមគ្នា​ប្ដឹង​ពីបទ​ចោទប្រកាន់​


ហើយ​សម្រាប់​ពាក្យ​ច​ចាម​អា​រ៉ា​ម​មួយ​នេះដែរ បាន​ល្បី​សុះសាយ​ពាសពេញ​ពិភព​ចម្រៀង K-pop ក៏ដូចជា​ប្រទេស​កូរ៉េខាងត្បូង​ទាំងមូល​ផងដែរ ៕ (​ប្រភព ខេ​ដ្រា​ម៉ា​) កុសល​