សម្តេច​តេ​ជោ​បង្ហាញ​ពី​សេចក្តីស្រលាញ់ និង​ការបង្ហាត់​ចៅៗ​ឲ្យ​ចេះ​គោរព​ចាស់ទុំ​ទូទៅ​

រាជធានី​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​បានបង្ហាញ​ពី​សេចក្ដីស្រលាញ់ និង​ការបង្ហាត់​ចៅៗ​អោយ​ចេៈ​គោរព​ចាស់ទុំ​ទូទៅ​ប្រកបដោយ​គុណធម៌ សីលធម៌​ថ្លៃថ្នូរ និង​ទឹកចិត្ត​សណ្តោស​ដល់​ពលរដ្ឋ​ទន់ខ្សោយ ដោយបាន​លើកឡើង​នៅលើ​គេហទំព័រ    ហ្វេ​ស​ប៊ុ​ក របស់​សម្ដេច​៖ ជនរួមជាតិ​ជាទី​ស្រឡាញ់​!

​ខ្ញុំ​គិតថា គោលបំណង​ដែល​យើង​ម្នាក់ៗ​ចង់បាន​ក្នុង​ជីវិត​គឺ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​។ ការចាប់ផ្តើម​អប់រំ​កុមារ​នៅ​វ័យ​តូចៗ​ដូចជា​ចៅៗ​របស់ខ្ញុំ​ទាំងអស់នេះ គឺ​ពិតជា​ជួយ​ដល់​ជីវិត​រស់នៅ​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត​។

​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​ចំណាយពេល​នៅក្បែរ​ចៅៗ​ជាទី​ស្រឡាញ់​គ្រប់គ្នា​។ ទោះបី​ពេលខ្លះ​យើង​មាន​អារម្មណ៍​ខុសគ្នា​រវាង​ជីតា និង​ចៅ​ក៏ពិតមែន តែ​ពេលវេលា​ដែល​យើង​បាន​ចំណាយ​ជាមួយគ្នា គឺ​កាន់តែ​បង្កើនបាន​នូវ​ភាព​យល់ចិត្ត និង​ក្តី​ស្រឡាញ់​ទ្វេ​ឡើង​។ ខ្ញុំ​បានបង្ហាញ​អស់ពី​បេះដូង​នូវ​ទឹកចិត្ត​អាណិត​ស្រឡាញ់​ចៅៗ ដោយបាន​ពរ​ចៅ និង​ដឹក​ដៃ​ចៅ​កំសាន្ត​តាម​មាត់សមុទ្រ ព្រមទាំង​មានឱកាស​បង្ហាត់បង្ហាញ​អោយ​ចៅៗ​បាន​ជួប និង​ចេះ​គោរព​ចាស់ទុំ​ទូទៅ​ប្រកបដោយ​គុណធម៌ សីលធម៌​ថ្លៃថ្នូរ និង​ទឹកចិត្ត​សណ្តោស​ដល់​ពលរដ្ឋ​ទន់ខ្សោយ​។

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​ក្រុមគ្រួសារ​ទាំងអស់​បាន​ជួបតែ​សេចក្តីសុខ និង​សុ​ភម​ង្គ​ម​ក្នុង​ក្រុមគ្រួសារ​គ្រប់ៗ​គ្នា​៕