ចូល​ឆ្នាំ​ថ្មី Celine Dion ជួប​រឿង​ស៊យ​ពីរ​ជាន់​គ្នា ស្លាប់​ទាំង​ស្វាមី និង​បង​ប្រុស​ក៏​ប្រហែល​រស់​មិន​បាន​យូរ​


ចូល​ឆ្នាំ​ថ្មី Celine Dion ជួប​រឿង​ស៊យ​ពីរ​ជាន់​គ្នា ស្លាប់​ទាំង​ស្វាមី និង​បង​ប្រុស​ក៏​ប្រហែល​រស់​មិន​បាន​យូរ​

​​
ស្វាមី​របស់​ម្ចាស់​បទ My Heart will go on ​លោក Rene Angelil បាន​​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ក្នុង​វ័យ​៧៣​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​លោក​ ក្នុង​រដ្ឋ Las Vegas ​ដោយ​ជំងឺ​មហារីក​បំពង់​ក​ ដែល​ធ្លាប់​បន្ត​ព្យាបាល​តាំង​ពី​ឆ្នាំ​២០១៣​មក​។

 

ចូល​ឆ្នាំ​ថ្មី Celine Dion ជួប​រឿង​ស៊យ​ពីរ​ជាន់​គ្នា ស្លាប់​ទាំង​ស្វាមី និង​បង​ប្រុស​ក៏​ប្រហែល​រស់​មិន​បាន​យូរ​

Celine Dion និងស្វាមី

 
អ្នក​តំណាង​របស់​ស្វាមី​តារា​ចម្រៀង​ Celine Dion ​បាន​ប្រាប់​ថា​ ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​មរណភាព​នេះ ក្រុម​គ្រួសារ​សូម​រក្សា​ទុក​ជា​ការ​គោរព​សិន មិន​ទាន់​អាច​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ​ពេល​នេះ​។  លោក​ Rene ​បាន​កើត​ជំងឺ​មហារីក​បំពង់​ក​នៅ​ឆ្នាំ​១៩៩៨​ តែ​ធ្លាប់​បាន​ជា​សះ​ស្បើយ​ម្ដង​ដែរ​ហើយ តែ​ក៏​ត្រូវ​ជំងឺ​នោះ​រើ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣ និង​បាន​បន្ត​ការ​ព្យាបាល​រហូត​មក​ តែ​ស្ថានភាព​របស់​លោក​មិន​អាច​ធូរ​ស្បើយ​បាន ហើយ​ក៏​មាន​ការ​លំបាក​ខ្លះ​ដែរ​សម្រាប់​ Celine ​ភរិយា​លោក និង​កូន​ៗ​បី​នាក់​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មាន​កូន​ប្រុស​ភ្លោះ​ពីរ​នាក់​។

 

ចូល​ឆ្នាំ​ថ្មី Celine Dion ជួប​រឿង​ស៊យ​ពីរ​ជាន់​គ្នា ស្លាប់​ទាំង​ស្វាមី និង​បង​ប្រុស​ក៏​ប្រហែល​រស់​មិន​បាន​យូរ​

Celine Dion និង​បង​ប្រុស​ដែល​កំពុង​កើត​ជំងឺ​មហារី​ក

 
ប្រភព​មួយ​ទៀត​ពី Daily Mail ក៏​បាន​បង្ហាញ​ទៀត​ថា ឆ្នាំ​នេះ ម្ចាស់​បទ My Heart Will Go On ខាង​លើ​បាន​ជួប​រឿង​មិន​ល្អ​មួយ​ទៀត គឺ​បង​ប្រុស​នាង​ក៏​កំពុង​រង​ជំងឺ​មហារីក​ដែរ គឺ​មហារីក​បំពង់​ក (ដូច​ស្វាមី​នាង) អណ្ដាត និង​ខួរ​ក្បាល​ ដែល​គ្រូ​ពេទ្យ និង​ក្រុម​គ្រួសារ​រំពឹង​ថា​សល់​ពេល​តិច​ប៉ុណ្ណោះ​ដែល​អាច​រស់​បាន​។ គួរ​រំឭក​ថា Celine Dion បច្ចុប្បន្ន​មាន​អាយុ​៤៧​ឆ្នាំ ​និង​​ជា​កូនពៅ​ក្នុង​ចំណោម​បង​ប្អូន​១៤​នាក់៕​

 

ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ dailymail, people