សញ្ញាដែលបញ្ជាក់ថា អ្នកមានជំងឺ ទឹកនោមផ្អែម

សុខភាព៖ ខាងក្រោមនេះជាសញ្ញាទាំង ៩ យ៉ាងដែលបញ្ជាក់ថា អ្នកមានជំងឺទឹកនោមផ្អែម :

១. ឧស្សាហ៏ឃ្លាន

រាងកាយរបស់អ្នក ត្រូវការអាំងស៊ុយលីន ដើម្បីនាំយកជាតិស្ករ ចូលទៅក្នុងកោសិកា។ នៅពេលអ្នកខ្វះ អាំងស៊ុយលីន រាងកាយរបស់អ្នក មិនអាច ផ្ទុកជាតិស្ករក្នុង កោសិកាបានទេ។ កោសិកាត្រូវការជាតិស្ករ ដើម្បីថាមពល ដូច្នេះប្រសិន បើអ្នកមិនផ្តល់ជាតិស្ករ ឲ្យរាងកាយបាន គ្រប់គ្រាន់ទេ នោះ រាងកាយរបស់អ្នកមិនមាន ថាមពលចាំបាច់ឡើយ។ បែបនេះហើយទើបធ្វើឲ្យ អ្នកឧស្សាហ៏ឃ្លាន ហើយអារម្មណ៏បែបនេះ នឹងកើតមានរហូត ទាល់តែរាងកាយទទួល បានថាមពលគ្រប់គ្រាន់។

២. ស្រេកទឹក និងនោមញឹក

នៅពេលកម្រិតជាតិស្ករ ក្នុងឈាមកើនឡើង តម្រងនោមព្យាយាមត្រង វាចេញពីក្នុងឈាមរបស់អ្នក។ នៅពេលមានជាតិស្ករ ក្នុងឈាមច្រើនខ្លាំង ពេកធ្វើឲ្យតម្រងនោម មិនអាចត្រងចេញអស់បាន។ ជាតិស្ករច្រើនខ្លាំងពេក នឹង ត្រូវបញ្ចេញតាមរយៈទឹកនោម។ ទីបំផុត អ្នកនោមញឹកញាប់ ដោយសាររាងកាយ របស់អ្នកកំពុងព្យាយាម កម្ចាត់ជាតិស្ករចេញ ពីក្នុងឈាម។ ភាពគ្រោះថ្នាក់បែបនេះ នឹង ធ្វើឲ្យក្លាយជាជំងឺ រ៉ាំរ៉ៃ ហើយការ ទទួលទានទឹកក៏ច្រើនផងដែរ។

៣. ស្រកទម្ងន់លឿន

តើនឹងមានអ្វីកើតឡើង នៅពេលរាងកាយបាន បញ្ចេញគ្លុយកូសយ៉ាងច្រើន មកក្រៅហើយនៅពេលអ្នក ទទួលទានរួច គ្មានថាមពលស្តុកទុក សម្រាប់ពេលក្រោយ? រាងកាយបញ្ចេញគ្លុយកូស តាមរយៈទឹកនោម ហើយសារធាតុកាឡូរី ត្រូវបានកោសិកាស្រូបយក។ កត្តាមួយនេះ នឹងធ្វើឲ្យអ្នកស្រកទម្ងន់ បានលឿន ព្រោះអ្នកមិនអាចបង្កើត សារធាតុកាឡូរីដែលបាត់បង់ ឡើងវិញបាន។

៤. រាងកាយចុះខ្សោយ ហើយហត់

ភាពស្រេកឃ្លាន, ភាពខ្សោយ និងភាពអស់កម្លាំង បណ្តាលមកពីរាងកាយគ្មាន ថាមពលគ្រប់គ្រាន់ ដែលអាចនាំយកជាតិស្ករ (គ្លុយកូស) ទៅឲ្យកោសិកាបាន។ ដូច្នេះ ទើបបណ្តាលឲ្យ ភាពអស់កម្លាំង និងភាពតានតឹងកើត មានឡើង។

៥. ស្កៀប ឬស្ពឹកដៃ ស្ពឹកជើង

ស្កៀប ឬស្ពឹកដៃ ស្ពឹកជើង ត្រូវបានគេទទួលស្គាល់ថា ជាជំងឺទឹកនោមផ្អែម ដែលទៅបំផ្លាញសរសៃប្រសាទ ធ្វើឲ្យកម្រិតជាតិស្ករ ក្នុងឈាមឡើង ខ្ពស់ញឹកញាប់។ នៅពេលគ្លុយកូសនៅក្នុង ឈាមកើនឡើងខ្ពស់ វាបានទៅបង្អាក់ការបញ្ជូន សញ្ញារបស់សរសៃប្រសាទ។ លើសពីនេះទៀត វាបានធ្វើឲ្យបំពង់សរសៃ ឈាមតូចត្រូវចុះខ្សោយ បង្អាក់លំហូរឈាមទៅ ឲ្យសរសៃប្រសាទ។ ជំងឺនេះតែងតែកើតឡើងចាប់ ផ្តើមពីជើងទៅមុន។

៦. មើលមិនសូវឃើញ

ផ្នែកផ្សេងមួយទៀត ដែលប្រតិកម្មយ៉ាងខ្លាំងនោះគឺ ប៉ះពាល់ដល់ជាតិស្ករ ក្នុងឈាមខ្ពស់នៅក្នុងភ្នែក។ នៅពេលអ្នកមានជំងឺទឹកនោមផ្អែម ប្រស្រីភ្នែករបស់អ្នក នឹងហើម ហើយផ្លាស់ប្តូររូបរាង ធ្វើឲ្យអ្នកមើលលែងឃើញ។

៧. ស្បែកស្ងួត និងចេញរមាស់

រាងកាយរបស់អ្នកមាន បរិមាណទឹកពី ៥០ ភាគរយ ទៅ ៧៨ ភាគរយ។ ដោយសារភាពនោម ញឹកពេក ធ្វើឲ្យរាងកាយងាយនឹងខ្វះជាតិទឹក រួមទាំងធ្វើឲ្យស្បែកស្ងួត។ ស្បែកស្ងួត និងចេញរមាស់ គឺជារោគសញ្ញានៃជំម្ងឺទឹកនោមផ្អែម ព្រោះតម្រងនោមបាន បញ្ចេញទឹកច្រើនចេញពី ជាលិកា។

៨. ដំបៅមិនជា

តាមរយៈការសិក្សា របស់សាកលវិទ្យាល័យ Warwick នៅចក្រភពអង់គ្លេស អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលគ្លុយកូស មានបរិមាណច្រើន នៅក្នុងឈាម វានឹងបណ្តាលឲ្យចេញដំបៅ ហើយមិនងាយ នឹង ជាសះស្បើយឡើយ។ នេះបណ្តាលមកពី កម្រិតជាតិស្ករក្នុងឈាមខ្ពស់ បានទៅ រារាំងដល់ដំណើរការ នៃប្រព័ន្ធភាពស៊ាំ។ វាបានកាត់បន្ថយមុខងារ ការព្យាបាលដល់រាងកាយ។

៩. ងាយនឹងឆ្លងជំងឺផ្សេងៗ

លក្ខខណ្ឌដូចគ្នានឹងដំបៅ ដែលជារោគសញ្ញាបណ្តាល មកពីកម្រិតគ្លុយកូស ក្នុងឈាមឡើងខ្ពស់ពេក ប្រតិកម្មភាពស៊ាំបាន ថយចុះ។ នៅពេលកម្រិតជាតិស្ករ មានការកើនឡើង ធ្វើឲ្យហានិភ័យនៃការឆ្លង ជំម្ងឺមានច្រើន ធ្ងន់ធ្ងរជាងអ្នកដែលមាន កម្រិតជាតិស្ករ ក្នុងឈាមស្ថិតស្ថេរ ឬធម្មតា៕