ក្រុមហ៊ុន​ Walmart ប្រកាស​បិទ​ហាង ២៦៩​​កន្លែង​ នៅ​ទូទាំង​ពិភពលោក​

ក្រុមហ៊ុន​ Walmart ប្រកាស​បិទ​ហាង ២៦៩​​កន្លែង​ នៅ​ទូទាំង​ពិភពលោក​

កា​លពី​​ថ្ងៃ​សុក្រ​ម្សិលមិញ​ ​ផ្សារ​ទំនើប​ Walmart ​ប្រកាស​ថា​ខ្លួន​នឹង​បិទ​ហាង​ ២៦៩​កន្លែង​​​​ទូទាំង​ពិភពលោក ​​ដោយ ១៥៤​កន្លែង​នៅ​អាមេរិក ​​​ដើម្បី​​ងាក​ទៅ​​​​​ប្រជែង​​រក​អតិថិជន​តាម​អនឡាញ​ដូច​ក្រុមហ៊ុន​ Amazon។

 

ក្រុមហ៊ុន​ Walmart ប្រកាស​បិទ​ហាង ២៦៩​​កន្លែង​ នៅ​ទូទាំង​ពិភពលោក​

​​

​ការ​បិទ​ហាង​នេះ​កើត​ឡើង ​​ដោយ​សារ​តែ​​ចំនួន​លក់​​​​រាយ​នៅ​អាមេរិក​​មាន​កម្រិត​ទាប​ជាង​ការ​រំពឹង​ទុក​​​​នៅ​គ្រប់​បណ្ដា​ផ្សារ​នានា។ ការ​លក់​​បាន​កើន​ឡើង​ត្រឹម​តែ ៣% ​នៅ​ក្នុង​ខែ​វិច្ឆិកា ​និង​ខែ​ធ្នូ​​កន្លង​ទៅ ​ដែល​ធ្លាក់​​​ជាង​​​ការ​រំពឹង​ទុក​ថា​នឹង​មាន​កំណើន​ ៣,៧%។

 

​ការ​បិទ​ក្រុមហ៊ុន Walmart នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​អាមេរិក​១ម៉ឺន​នាក់ ​និង​១៦​០០០​នាក់​នៅ​ទូទាំង​ពិភព​លោក។ ការ​ប្រកាស​ថ្មី​នេះ​​​​ធ្វើឡើង​​៣​ខែ ​​បន្ទាប់ពី​នាយក​ប្រតិបត្តិ​ Walmart លោក Doug McMillon ប្រាប់​​វិនិយោគិន​ថា ក្រុម​ហ៊ុន​លោក​នឹង​ផ្ដោត​ទៅ​លើ​​ការ​លក់​ឲ្យ​បាន​​រហ័ស​ជាង​នេះ។

 

​ការ​សម្រេច​ចិត្ត​បិទ​ហាង មិន​មែន​ជា​រឿង​ងាយ​ទេ ​ប៉ុន្តែ​វា​ចាំ​បាច់​​ ដើម្បី​រក្សា​ក្រុម​ហ៊ុន​ឲ្យ​រឹង​មាំ ​និង​ឈរ​ជើង​បាន​យូរ​អង្វែង​នា​​ពេល​អនាគត។ ​​ក្ដី​បារម្ភ​ ​​​អំពី​ការ​លក់​​នៅ​ថ្ងៃ​​ឈប់​សម្រាក​​ ​គឺ​​ភាគ​ហ៊ុន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ថែម​ទៀត។

 

​ចំណែក​​​អ្នកវិភាគ​​​​​ ​យល់​ឃើញ​ថា ​​វា​ជា​ចំណាត់​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ ​ដែល​ Walmart ​កាត់​បន្ថយ​​ចំនួន​ហាង ​និង​​ផ្លាស់​ប្ដូរ​វិធី​​លក់​នៅ​​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​

 

ចំណែក​​កំណើន​ការ​លក់​របស់ Amazon ​​វិញ បាន​ធ្វើ​ឲ្យ​អតិថិជន​​​ស្ទើរ​ទាំង​អស់​ងាយ​ស្រួល​​ទិញ ​និង​ផលិតផល​មាន​តម្លៃ​​ថោក​ទៀត​ផង​៕

 

ក្រុមហ៊ុន​ Walmart ប្រកាស​បិទ​ហាង ២៦៩​​កន្លែង​ នៅ​ទូទាំង​ពិភពលោក​

 

 

ចុចអាន៖ ស្មាន​មិន​ដល់​! ការងារ​​ដំបូង​​របស់​​ CEO ​ក្រុមហ៊ុន​​​ធំ​​ៗ​ខ្លះ​​​​ដល់​​​​ថ្នាក់​​​ហ្នឹង

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC