ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០១៦ បន្ទាប់​ឆក់​ទូរស័ព្ទ​ដៃ​របស់​ស្ត្រី​ម្នាក់​ខណៈ​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​ឈុ​ន ស៊ា​ង​ឡេ​ង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ពាក្យបណ្តឹង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដោយ​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២​មក​រា មាន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ខណៈ​ពេល​ដែល​ខ្លួន​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​សង្សា​របស់​ខ្លួន ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី​ជា  ដា មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​ចាស់ ម្នាក់​ឈ្មោះ​សុក តូ អាយុ​១៩​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ​ពៅ សម្បត្តិ​អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។