រថយន្តដឹកស្រូវអ្នកបើកបរខុសបចេ្ចកទេស ក្រឡាប់សង្កត់ស្លាប់និងរបួស៤នាក់

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោងប្រមាណ ១២និង២០នាទីយប់ឈានចូលថ្ងៃទី ១៥ខែមករាឆ្នាំ២០១៦លើដងផ្លូវជាតិលេខ៨ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង រថយន្តដឹកស្រូវ មួយ គ្រឿងបានក្រឡាប់សង្កត់មនុស្សម្នាក់ស្លាប់និងរបួសធ្ងន់បីនាក់ក្នុងគ្រោះថ្នាក់បង្ក ឡើងដោយ រថយន្តដឹកស្រូវ បើកក្រឡាប់សង្កត់លើ ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3A-1511 ផ្ទុកស្រូវរាប់តោនបើកក្នុង ទិសដៅពីលិចមកកើតលុះមកដល់ចំណុចខាងលើរថយន្តបានរេចង្កូតបណ្តាល ឲ្យក្រឡាប់ សង្កត់លើកម្មករ បណ្តាលឲ្យជនរងគ្រោះ មានឈ្មោះ យឿន យុយ ភេទប្រុសអាយុ២២ឆ្នាំ ទីលំនៅភូមិត្រោកឃុំទឹកថ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្លាប់ម្នាក់ភ្លាមៗនៅកន្លែងនិង៣នាក់ផ្សេងទៀត រងគ្រោះរបួសធ្ងន់និងស្រាល មាន ឈ្មោះ ប៊ន ភេទប្រុសអាយុ៣២ឆ្នាំ ឈ្មោះ គីម ភេទប្រុសអាយុ៣0ឆ្នាំ និង ឈ្មោះភ្លែត ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិជាមួយគ្នា។ខណះ អ្នកបើកបររថយន្ត ដឹកស្រូវ បានគេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសម្ថកិច្ច បានចុះជួយនិងដឹកជញ្ជូនជនរងគ្រោះ ទៅមន្ទី ពេទ្យ ឯសពជនរងគ្រោះបានប្រគល់ឲ្យទៅសាច់ញាតដើម្បីធ្វើបុណ្យរថយន្តត្រូវ បានស្ទួចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំចាត់ការតាមច្បាប់៕

រថយន្តដឹកស្រូវអ្នកបើកបរខុសបចេ្ចកទេស ក្រឡាប់សង្កត់ស្លាប់និងរបួស៤នាក់

រថយន្តដឹកស្រូវអ្នកបើកបរខុសបចេ្ចកទេស ក្រឡាប់សង្កត់ស្លាប់និងរបួស៤នាក់